ភ្នំពេញ៖យោងតាមរបាយការណ៍របស់សត្ថកិច្ចនរគបាលខណ្ឌទួលគោកបានឲ្យដឹងនាព្រឹកនេះថា នារីវ័យក្មេងជនជាតិវៀតណាមម្នាក់ត្រូវបានជនជាតិស្បែកខ្មៅតាមឃាត់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ចដោយចោទប្រកាន់ថានារីជាជនជាតិវៀតណាមរូបនោះបានឆបោកលុយតាមរយៈទិញអ៊ីវ៉ាន់ online រាប់មុឺនដុល្លារ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវលេខ ២៣០ខាងជើងផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីជាប់ចោទឆបោកលុយនោះពុំត្រូវគេស្គាល់ត្តសញ្ញាណឡើយគេអះអាងថា ជាជនជាតិវៀតណាម។
យោងតាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីជាជនជាតិវៀតណាមវ័យក្មេងម្នាក់បានជិះរថយន្តតាក់ស៊ីមួយគ្រឿងធ្វើដំណើរចេញពីច្បារអំពៅ ខណៈដែលធ្វើដំណើររហូតមកដល់លេខផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ស្រាប់មានបុរសជាជនជាតិស្បែកខ្មៅ ប្រទះឃើញរួចក៏ស្ទាក់នៅមុខខរថយន្ដ ដោយចោទប្រកាន់ថា ស្ត្រីរូបនោះបានឆបោកលុយរបស់ខ្លួនរាប់ម៉ឺនដុល្លារតាមរយៈការទិញសម្ភារៈតាមអនឡាញនិងបានហៅបក្សពួកមកទីតាំងចំនុចកើតហេតុផងដែរ ។ នៅក្នុងហេតុការណ៍នេះដែរបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍នាំខ្លួនភាគីទាំង២នាក់ មកប៉ុស្តិ៍
នគរបាលផ្សារដើមគរដើម្បីសួរនាំ។
តាមប្រភពពីអ្នកបកប្រែបានឲ្យដឹងទៀតថា នារីជាជនជាតិវៀតណាមរូបនោះនិងជនជាតិក្បែរខ្មៅជាអ្នកស្គាល់គ្នា និងបានទំនាក់ទំនងទិញសម្ភារៈ តាម online ។ លុះក្រោយមកនារីរូបនោះបានដាច់ការទំនាក់ទំនងជាមួយជនជាតិស្បែកខ្មៅរូបនោះដោយមិនបានប្រគល់ទំនិញនោះទេ។ ហើយព្យាយាមគេចខ្លួនតែគេចមិនផុតត្រូវបានជនជាតិស្បែកខ្មៅនោះប្រទះឃើញក៏ស្ទាក់រថយន្តឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង៕
ដោយ៖ ជ្រោយពេជ្រ