ខេត្តកំពង់ស្ពឺ÷ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ មានករណីរថយន្ដទំនេីប១គ្រឿងត្រូវភ្លើងឆេះខ្ទេចមិនអាចបញ្ជាក់មូលហេតុច្បាស់លាស់បាននៅឡេីយទេ។
ករណីនេះកើតលេីកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូ៥៩-៦០ ស្ថិតនៅភូមិទួលថ្មី ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានថយន្ត១គ្រឿង ម៉ាក HYU NDAI ប្រភេទរថយន្តស្ព័រ (ACCENT) ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ2AG-5118អ្នកបើកបរ ត្រូវបានគេស្គាល់ថា ជនបរទេស សញ្ជាតិចិន យោងតាមលិខិតឆ្លងដែន EM3775809 ឈ្មោះ LIU YAN ភេទស្រី អាយុ៤៣ឆ្នាំ មានទីលំនៅ ភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច និងការចុះអន្ដរាគមន៍ដោយផ្ទាល់ពីសំណាក់កងអន្ដរាគមន៍(ពន្លត់អគ្គិភ័យស្រុកភ្ភ្នំស្រួ) រថយន្តបើកបរពីទិសខាងលិច ឆ្ពោះទៅទិសខាង កើត លុះមកដល់ចំណុចខាងលើរថយន្តបានជួបឧប្បទ្ទហេតុបណ្ដាលឱ្យមានអណ្ដាតភ្លេីងឆាបឆេះចេញពីផ្នែកខាងមុខរថយន្ដ ពេលនោះអ្នកបេីកបរមានការភ័យស្លន់ស្លោរក៏បានបញ្ជាយានយន្ដអែមខាងស្ដាំដៃ នៃចិញ្ចេីមផ្លូវ និងបានស្នេីសុំកិច្ចអន្ដរាគមន៍ពីកំលាំងនគរបាលខេត្តកំពង់ស្ពឺ ។
សំណាងល្អករណីឆេះរថយន្ដខាងលេីមិនបង្កឲ្យមានផលវិបាកដល់អាយុជីវិតម្ចាស់រថយន្ដនោះទេគ្រាន់តតែ រថយន្តទំនើបខូចខាតស្ទេីរទាំងស្រុង ករណីខាងលេីកំលាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រេីប្រាស់ទឹកអស់មួយរថយន្ដ ទេីបអាចរារាំងនិងបញ្ចប់ករណីអគ្គិភ័យឆេះនេះបាន។
សំណូមពរបងប្អូនពលរដ្ឋ អ្នកបេីកបរយានយន្តគ្រប់ប្រភេទគួរតែពិនិត្យលេីលក្ខណៈបច្ចេទេសយានរបស់អ្នកជាប្រចាំនិងមានការប្រុងប្រយ័ត្នលេីការកែឆ្នៃបន្ថែមដោយគ្មានការទទួលខុសត្រូវនិងត្រូវមានបំពង់ពន្លត់អគ្គិភ័យដាក់ក្នុងរថយន្ដក្នុងការទប់ស្កាត់បង្ការករណីបឋម៕