សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព ជាឱកាសប្រែក្លាយតំបន់ភ្នំជុំសែនរីករាយនេះទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមិនមែនសម្រាប់តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទទាំងមូល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កត្តាសន្តិភាពនេះហើយដែលជាឱកាសប្រែក្លាយតំបន់ភ្នំជុំសែនរីករាយនេះទៅជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយ មិនមែនសម្រាប់ តែកងរាជអាវុធហត្ថនោះទេ គឺសម្រាប់កងយោធពលខេមរភូមិន្ទ និងជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍សហប្រតិបត្តិការ វិស័យ សន្តិសុខ និងវិស័យការពារជាតិជាមួយបណ្តាប្រទេសជាមិត្តផងដែរ។

ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នតំបន់នេះ បានថែរក្សា ការពារព្រៃឈើ សត្វព្រៃបានគង់វង្ស ហើយមានគម្រោងផែនការនឹងរៀបចំមួយ ផ្នែកនៃតំបន់នេះ ទៅជាតំបន់ទេសចរធម្មជាតិ កម្សាន្តសប្បាយរបស់ប្រជាជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយនេះ កើតឡើងដោយសារចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជាបច្ចុប្បន្ន។

«កម្ពុជាមិនដែលដើរចោលការដោះស្រាយ ទ្វេរភាគីនៅតំបន់ដែលខ្លួនដោះស្រាយបាននោះឡើយ ដោយលើកលែងតែ៤ចំណុច ប៉ុណ្ណោះ [តាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣]»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន រំលឹកយ៉ាងដូច្នេះ ទៅកាន់មិត្តភក្តិបរទេស ទាក់ទងបញ្ហាព្រំដែនជាមួយថៃ។
ប្រមុខរដ្ឋាភិបាល បាន លើកឡើងបែបនេះ នាពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥)” នៅ ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី១៤ កក្កដា។
សម្ដេចនាយករដ្ឋមន្ត្រី ប្រាប់ទៅថៃ ថាបើចង់ឱ្យបញ្ហាព្រំដែនល្អដូចដើម ថៃ ត្រូវដកកងទ័ព សព្វាវុធធុនធ្ងន់ដែលមិនធ្លាប់ឈរជើងនៅព្រំដែនចេញមុន និងបើកព្រំដែនឱ្យប្រក្រតីដូចដើមមុនថ្ងៃទី៧ ខែមិថុនា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print