ខេត្តកំពង់ឆ្នាំង ៖ ថៃប្រកាសថា តាមាន់ធំជារបស់ខ្លួន ហើយថែមទាំងឈ្លោះជាមួយ Google ថែមទៀត។ ត្រង់នេះ នាយឧត្តមសេនីយ៍ សម្តេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា ជំហរ របស់ កម្ពុជា គ្មាន ការប្រែប្រួល អ្វីនោះឡើយ ក្នុងដំណើរការប្តឹងទៅ ICJ។
ពីខេត្តកំពង់ឆ្នាំង ប្រមុខ រដ្ឋាភិបាលបញ្ជាក់ថា ដំណើរប្តឹងទៅ ICJ មិនអាចធ្វើ ឡើង តាមបែបតក់ក្រហល់ដោយមិនគិតគូរគ្រប់ជ្រុងជ្រោយនោះឡើយ ហើយកម្ពុជាមាន ក្រុមអ្នក ច្បាប់របស់ខ្លួន ក្នុងការចាត់ចែងរឿងនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ត្រង់ចំណុចទាំង៤ មិនអាច ត្រូវរ៉ូវគ្នា តាមយន្តការទ្វេរភាគីឡើយ ព្រោះ ថៃតែងតែសម្រេច ជាឯកតោភាគី។ សម្តេច មិន ចង់ឱ្យរឿងរ៉ាវព្រំដែននេះ បន្ត ដល់កូនចៅជំនាន់ក្រោយនោះទេ ដូច្នេះ តុលាការយុត្តិធម៌អន្តរជាតិ ជាជម្រើសដ៏ល្អបំផុត។
សម្ដេចធិបតី សង្ឃឹមថា ថៃ នឹងដោះស្រាយបញ្ហាទៅតុលាការអន្តរជាតិជាមួយកម្ពុជា មិនទុកបញ្ហានេះ នាំឱ្យពលរដ្ឋប្រើហិង្សាលើគ្នារយៈពេលវែង មិនចេះចប់មិនចេះហើយ។ ជាមួយគ្នា សម្ដេចប្រាប់ពលរដ្ឋកម្ពុជា ថា ដំណើរការរឿងក្ដីបញ្ហាព្រំដែនទាំង៤នៅតុលាការអន្តរជាតិដំណើរការទៅមុខជានិច្ច គ្មានការរារែកឡើយ។
ស្របពេលថៃ បានឈ្លានពាន និងគំរាមកំហែងកម្ពុជា, សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា កងរាជអាវុធហត្ថមានតួនាទីការពារ ថែរក្សាបុព្វហេតុឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ៕
ដោយ ៖ សិលា