សម្ដេចនាយករដ្ឋមន្ត្រី ប្រាប់ទៅថៃ ថាបើចង់ឱ្យបញ្ហាព្រំដែនល្អដូចដើម ថៃ ត្រូវដកកងទ័ព សព្វាវុធធុនធ្ងន់ដែលមិនធ្លាប់ឈរជើងនៅព្រំដែនចេញមុន និងបើកព្រំដែនឱ្យប្រក្រតីដូចដើមមុនថ្ងៃទី៧ ខែមិថុនា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ប្រាប់ទៅថៃ ថាបើចង់ឱ្យបញ្ហាព្រំដែនល្អដូចដើម ថៃ ត្រូវដកកងទ័ព សព្វាវុធធុនធ្ងន់ដែលមិនធ្លាប់ឈរជើងនៅព្រំដែនចេញមុន និងបើកព្រំដែនឱ្យប្រក្រតីដូចដើមមុនថ្ងៃទី៧ ខែមិថុនា។

សម្ដេចនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ប្រាប់ថៃថា បើចង់សម្រួលកងទ័ព និងសព្វាវុធចេញពីទាំងប្រឈមសង្គ្រាម ថៃត្រូវបើកច្រកព្រំដែនទាំងអស់ឡើងវិញជាមុន និងមានកិច្ចសន្យាច្បាស់លាស់ ទើបកម្ពុជា ជួបចរចានិយាយរឿងកងទ័ពតាមក្រោយ តាមរយៈយន្តការក្នុងកម្រិតណាមួយ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឱ្យក្រសួងការពារជាតិ អគ្គមេបញ្ជាការពិនិត្យមើល គោលការណ៍ពង្រឹងការជ្រើសរើសយោធាចារ្យថ្មី ហើយត្រូវកំណត់ឱ្យបានច្បាស់លាស់ ជ្រើសរើសយកយោធាចារ្យដែលច្បាស់លាស់។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ឱ្យក្រសួងការពារជាតិ, អគ្គមេបញ្ជាការពិនិត្យមើលផងដែរ លើការជំរុញក្រុមស្រាវជ្រាវ និងទំនើបកម្ម លើទីចាត់ការហ្វឹកហ្វឺនកងទ័ព ខណៈបច្ចុប្បន្នបច្ចេកវិទ្យានៅលើពិភពលោក មានការទំនើប និងជឿនលឿនណាស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print