ខេត្តកំពង់ឆ្នាំង ៖ នាយឧត្តមសេនីយ៍ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, យើងសម្របសម្រួលពីមុន ! យើងមិនចង់បិទច្រកព្រំដែនទេ បានយើងសម្របសម្រួលពេលដែលបិទ ថ្ងៃទី ៧ ខែឧសភា ដូរម៉ោង យើងនៅតែបន្តបើក ។
សម្ដេចធិបតីបានបន្តថា , ការចង់បើកច្រកព្រំដែន ! កម្ពុជាមិនចង់មាន ក្នុងការធ្វើបាបប៉ះពាល់ដល់ប្រជាពលរដ្ឋទេ ប៉ុន្តែយើងចង់បានធ្វើអ្វីមួយធ្វើឲ្យដាច់ស្រេច កុំសុំញ៉ាំ កុំសូញសាញ កុំបើកបិទតទៅទៀត។
សម្ដេចធិបតីលើកឡើងថា , វាអត់លំបាកទេ យើងធ្វើរាប់សិបឆ្នាំមកហើយ ទើបមកបិទថ្ងៃទី៧ ថ្ងៃទី២៣ -២៤ នេះទេ ! ដូច្នេះបើចង់បែបព្រំដែនស្រួលទេ ដោយសម្ដេចផ្ដល់លក្ខខណ្ឌចំនួន ៣ ក្នុងនោះទីមួយ ថៃបើកមុនហើយប្រកាស ជាឯកតោភាគី ប្រាប់មកកម្ពុជាថាមិនមានប្រើវិធានការនេះទៀតទេ ទី២ បើកគ្រប់ច្រកព្រំដែន ក្នុងពេលជាមួយគ្នា បើកឱ្យដូចលក្ខខណ្ឌមុនថ្ងៃទី ៦ ខែ ឧសភា បើកទាំងមនុស្ស បើកទាំងទំនិញ បើកទាំងអស់ដូចមុនដូចដែលយើងធ្វើការជាមួយគ្នា ។ បើធ្វើបែបនេះកម្ពុជាឆ្លើយតបទៅវិញដោយស្វ័យប្រវត្តិដោយមិនចាំបាច់ ចរចាជាមួយគ្នាធ្វើអីទេ កម្ពុជាអត់មានប្រែប្រួលទេ ! កម្ពុជាអត់លេងបិទពួន ម្ដងបិទម្ដងបើកនោះទេ កម្ពុជាបើកបើកម្ដងឲ្យស្រេចតែម្ដង ។ បើមិនអញ្ចឹងទេយើងលេងល្បែងជាមួយប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកម្ពុជាថៃ អត់ដឹងមានភាពជឿជាក់ ថាថ្ងៃណាគេបើក ថ្ងៃណាគេបិទទៀត ថ្ងៃនេះគេបើកប្រាំពីរថ្ងៃ ស្អែកគេមកប្រកាសថាបើកតែបីថ្ងៃទេ សម្ដេចលើកឡើងទៀតថា ស្រាប់តែគេថាថ្ងៃនេះបើកតែ ៣ម៉ោងទេ ! អញ្ចឹងកម្ពុជាឃើញអស់ហើយ ។
នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា រឿងនេះមិនមែនយើងជាអ្នកបង្កើតទេ ជាក់ស្ដែងគឺមកពីមូលហេតុអញ្ចឹង។ ដូច្នេះកម្ពុជាចង់បានដំណោះស្រាយ មួយច្បាស់លាស់ មាននិរន្តភាព ឈប់យកអាហ្នឹងធ្វើជាល្បែង ឬធ្វើជាលក្ខខណ្ឌ នៃជីវភាពប្រជាជន ដើម្បីដោះស្រាយបញ្ហាវិវាទព្រំដែន។
សម្តេចធិបតីថ្លែងបែបនេះ ! ខណៈអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា