សម្តេចធិបតី បានពិចារណាបង្កើនថវិកាការពារជាតិ ដើម្បីពង្រឹង «ទំនើបកម្ម កងទ័ព»

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្ពុជានឹងបង្កើនថវិកាជាតិសម្រាប់វិស័យការពារជាតិដើម្បីបង្កើនប្រសិទ្ធភាព «ទំនើបកម្មកងទ័ព»។ សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូច្នេះ នៅខេត្តកំពង់ឆ្នាំង ដោយបញ្ជាក់ថា ទំនើបកម្មកងទ័ព គឺសំដៅលើទំនើបកម្មរចនាសម្ព័ន្ធ ទំនើបកម្មកសាងធនធានមនុស្ស និងទំនើបកម្មគ្រឿងបំពាក់។

សម្តេចបានលើកឡើងថា នេះមិនមែនជាការងារថ្មីនោះឡើយ ប៉ុន្តែសម្តេចឱ្យប្រភេទទ័ព គ្រប់ផ្នែកគិតគូរួមគ្នា ជាពិសេសការបង្វែរប្រភេទការងារទ័ពដែលមិនចាំបាច់ទៅពង្រឹងការងារដែលចាំបាច់។

«យើងត្រូវកែសម្រួលរចនាសម្ព័ន្ធរបស់យើង កម្លាំងរបស់យើងឲ្យប្រែប្រួលតាមបច្ចេកវិទ្យា»។ សម្តេចគូសបញ្ជាក់ថា ការពង្រឹងផ្នែកការស៊ើបការបច្ចេកទេសដោយប្រើដ្រូន ជាជំនាញដែលត្រូវបង្កើន ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ឆ្លងកាត់ការប្រឈមបញ្ហាថ្មីៗនេះ ធ្វើឱ្យកម្ពុជាឃើញកាន់តែច្បាស់នូវចំណុចខ្លាំង និងចំណុចដែលត្រូវពង្រឹងបន្ថែមលើវិស័យយោធា ហើយការពង្រឹងវិស័យការពារជាតិនេះ គឺត្រូវបន្តធ្វើជាបន្តបន្ទាប់មិនឈប់នោះទេ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ថា តាមរយៈការធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ច និងច្បាប់សោធន របស់យោធានឹងធ្វើឱ្យចំនួនកងទ័ពកម្ពុជាកើនឡើងកាន់តែច្រើន និងកាត់បន្ថយការចំណាយនៅលើវិស័យកងទ័ព។
កម្ពុជាគ្រោងធ្វើទំនើបកម្មវិស័យការពារជាតិ ក្នុងនោះក៏មានវិស័យទ័ពអាកាស ហើយសម្តេចធិបតី លើកឡើងថា ៖ តើកម្ពុជា នឹងទិញយន្តហោះចម្បាំង?

សម្ដេចធិបតី នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់អំពីគម្រោងបង្កើនកញ្ចប់ថវិកាធ្វើទំនើបកម្មវិស័យការពារជាតិ និងបានគិតគូរអំពីវិស័យទ័ពអាកាសកម្ពុជា ដែលបច្ចុប្បន្នមានត្រឹមតែយន្តហោះស្លាប និងឧទ្ធម្ភាគចក្រប៉ុណ្ណោះ។

សម្ដេចធិបតី ថ្លែងជាសំណួរដូច្នេះ៖«ទ័ពអាកាស … យើងមានឧទ្ធម្ភាគចក្រ យន្តហោះស្លាប តើយើងត្រូវមានអ្វីទៀត? ដើម្បីស្របទៅតាមសំណូមពរភារកិច្ច បូកជាមួយធនធានដែលយើងមាន ត្រូវតែពិនិត្យ យើងធ្វើកំណែទម្រង់ ដើម្បីដាក់ទិសដៅនៅក្នុងហ្វឹកហ្វឺនបំពាក់។ »៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print