ខេត្តកំពង់ឆ្នាំង ៖ នាយឧត្តមសេនីយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៦ កម្ពុជា នឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា! នេះជាការថ្លែងបញ្ជាក់របស់នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្ដដា ២០២៥)!
ជនរួមជាតិសូមគាំទ្រចំពោះការសម្រេចបែបនេះ ដើម្បីឲ្យយុវជនយើងជំនាន់ក្រោយ កាន់តែរឹងមាំ និងមានស្មារតីដ៏មុះមុតចំពោះជាតិ ទឹកដី និងប្រជាជន។
សូមញ្ជាក់ថា ៖ ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជា នឹងចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធា ដើម្បីបង្កើនបរិមាណ ប្រសិទ្ធភាពកងទ័ព។ នេះបើតាមសម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងនៅថ្ងៃទី១៤ ខែកក្កដា៕
...
ដោយ ៖ សិលា