ភ្នំពេញ៖ បុរសម្នាក់បេីកបានរថយន្ដ ម៉ាកFord Ranger មួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកដើមឈើរបាក់១ដើមរួចបន្តទៅបុកបង្គោលភ្លើងបាក់សង្កត់ទៅលើដើមឈើរ១ដើមទៀត ហើយម្ចាស់រថយន្តបង្កបានបើកទ្វារគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡេីងកាលពីវេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តបង្កម៉ាក ford rangerពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2BB-5661 បេីក បរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ទិសដៅពីជើងមកត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរ៉េ ចង្កូត មកខាងស្តាំដៃឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកដេីមឈេីនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រលំរាបដល់ដីចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរសំណាងល្អមិនបង្កឲ្យមានគ្រោះង្នាក់ដល់មនុស្ស។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ