Inter Milanបានចំណាយទឹកប្រាក់៤៥លានអឺរ៉ូទិញJoao Mario ពីព័រទុយហ្គាល់

ចែករំលែក៖

ក្លិបបាល់ទាត់ Inter Milan របស់អីុតាលីបានចំណាយទឹកប្រាក់ចំនួន៣៨,៤លានផោនស្មើនឹង៤៥លានអឺរ៉ូដើម្បីទិញកីឡាករសញ្ជាតិព័រទុយហ្គាល់ Joao Mario ពីក្លិប Sporting Lisbon ។

កីឡាករSporting Lisbon បានក្លាយទៅជាកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេ បង្អស់ក្នុងចំណោមកីឡាករដែលត្រូវបានលក់ចេញពីក្លិបនៅក្នុងប្រទេសព័រទុយ ហ្គាល់ ។ កីឡាករ Cristiano Ronaldo ត្រូវ បានលក់ចេញតែក្នុងតម្លៃ១២,២៤លាន ផោនប៉ុណ្ណោះ និងកីឡាករ Nani ត្រូវបាន លក់ចេញក្នុងតម្លៃ២៥លានផោនទៅឲ្យ ក្រុមបិសាចក្រហម ។

នៅពេលជាមួយគ្នានេះក្លិប Inter Milan ក៏កំពុងតែជួបចរចានាំយក Gabriel Barbosa កីឡាកររបស់ ប្រេស៊ីលពីក្លិប Santos ផងដែរ ។

លោក Erick Thohir ប្រធានក្លិប Inter Milan បាននិយាយថា “Joao Mario គឺជា កីឡាករសំខាន់មួយរូបដែលយើងបានតាមដានការលេងរបស់គាត់ជាយូរមកហើយ”។ ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះបានបង្ហាញ ខ្លួនចំនួន១៧១ដងឲ្យក្លិប Sporting Lisbon ហើយថែមទាំងបានរួមចំណែកក្នុងក្រុម ជម្រើសជាតិព័រទុយហ្គាល់ក្នុងការឈ្នះជើងឯកយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំងផងដែរ ៕

Screen-Shot-2016-06-02-at-13.41.58

ដោយ៖ ដេវីត

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print