ចាប់ខ្លួនជនជាតិចិនជាង៦០នាក់នៅវាលស្បូវ ពាក់ព័ន្ធករណីចាប់ជំរិតតាមអ៊ីនធើណេត

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនជាង៦០នាក់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះទៅព័ទ្ធចាប់ខ្លួននៅក្នុងអគារធំស្កឹមស្កៃមួយកន្លែងកម្ពស់៤ជាន់ ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ដឹកនាំដោយលោក អ៊ុក  ហៃសីឡា  ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការចូលរួមពីកម្លាំងនគរបាលមូលដ្ឋានផងដែរ  ។

ជាលទ្ធផលសមត្ថកិច្ចរកឃើញជនជាតិចិនចំនួន៦៣នាក់ ក្នុងនោះស្រី៨នាក់ និងឧបករណ៍អេឡិចត្រូនិចជាច្រើនគ្រឿងទៀតដែលជាមធ្យោបាយប្រព្រឹត្តិបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណេត ។

សមត្ថកិច្ចឲ្យដឹងថា ករណីចុះមកបង្ក្រាបទីតាំងរបស់ជនជាតិចិនស្នាក់នៅនេះទី១ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត , ទី២ពាក់ព័ន្ធជនអន្តោប្រវេសន៍ខុសច្បាប់ ហើយជនជាតិចិនទាំង៦៣នាក់នេះត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី ៕

nos (6) nos (7) nos (1) nos (4) nos (2) nos (3) nos (5)

ដោយ៖ សណ្តោស

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print