ផ្ទុះនៅក្នុងស្ថានទូតចិនប្រឆាំងនៅ Kyrgyzstan ស្លាប់និងរបួស​៤នាក់

ចែករំលែក៖

នៅថ្ងៃទី៣០ ខែសីហា មានករណីផ្ទុះកើតឡើងនៅក្នុងស្ថានទូតចិនប្រចាំនៅប្រទេស Kyrgyzstan  ស្ថិតនក្នុងទីក្រុង Bishkek  បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង៣នាក់រងរបួស។

សារព័ត៌មាន Sputnik របស់រុស្ស៊ីបានផ្សាយថា មន្ត្រីឯកទេសស្រាវជ្រាវបានទៅកាន់កន្លែងកើតឡើងដើម្បីបើកការស្រាវជ្រាវ ស្វែងរកមូលហេតុបណ្តាលឲ្យមានការផ្ទុះខាងលើកើតឡើង។

តាមការប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នទីក្រុង Bishket បានបញ្ចាក់ថា ក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុដើម្បីជួយអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។

ប្រភពព័ត៌មានថ្មីបំផុតពីកម្លាំងសន្តិសុខទីក្រុង បានឲ្យដឹងថា មូលហេតុនៃការផ្ទុះគឺរថយន្តមួយគ្រឿងបានចត់នៅក្បែរស្ថានទូតហើយផ្ទុះ ។ អ្នកដែលស្លាប់នោះគឺជាអ្នកបើកបររថយន្ត និង៣នាក់រងរបួស ។ រថយន្តបានបុកទៅនឹងក្លោងទ្វារស្ថានទូតមុនពេលផ្ទុះ៕

dai-su-quan-tq-uzzg-1472540269585

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print