កីឡាករ Michail Antonio ខ្សែបម្រើ ស្លាបរបស់ក្លិប West Ham ត្រូវបានជ្រើស រើសឲ្យចូលរួមក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូង ខណៈដែលលោក Sam Allardyce ដកកីឡាករមានទេពកោសល្យ២នាក់ចេញវិញ។
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Sam Allardyceបានដកកីឡាករ Jack Wilshere ខ្សែបម្រើរបស់ក្លិបកាំភ្លើងធំArsenal និងខ្សែប្រយុទ្ធ Ross Barkley របស់ក្លិប Everton។ កីឡាករទាំងពីររូប នេះត្រូវបានជ្រើសរើសចូលរួមក្រុមជម្រើសជាតិអង់គ្លេសក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦ ។
កីឡាករ Michail Antonio បានអភិវឌ្ឍខ្លួនទៅជាខ្សែបម្រើដ៏គួរឲ្យចាប់អារម្ម៍ខ្លាំងបំផុតនៅក្នុងក្របខណ្ឌ័អង់គ្លេស Premier league ចាប់តាំងពីផ្លាស់ពីក្រុម Nottingham Forest ក្នុងតម្លៃខ្លួន៧លានផោន ។
លោក Allardyce បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់សហព័ន្ធបាល់ទាត់អង់គ្លេសថា “ខ្ញុំគិតថា Michail Antonio គឺ ជាកីឡាករលេចធ្លោជាងគេ ។ នេះគឺជា យុវជនដែលនឹងមានអនាគតវែងឆ្ងាយ។ គាត់បានឆ្លងកាត់ក្នុងអាជីពទាល់ទាត់រហូតដល់ត្រូវបានជ្រើសរើសឲ្យចូលរួមក្រុម ជម្រើសជាតិអង់គ្លេស”។
ខាងក្រោមនេះគឺជាកីឡាករទាំង២៣រូបដែលត្រូវបានជ្រើសរើសក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការជម្រុះយកកៅអីទៅលេងនៅក្នុងកម្មវិធីពានរង្វាន់ពិភពលោកនៅប្រទេសប្រេស៊ីល :
អ្នកចាំទី: Fraser Forster (Southampton), Joe Hart (Manchester City), Tom Heaton (Burnley).
ខ្សែការពារ: Gary Cahill (Chelsea), Nathaniel Clyne (Liverpool), Phil Jagielka (Everton), Danny Rose (Tottenham Hotspur), Luke Shaw (Manchester United), Chris Smalling (Manchester United), John Stones (Manchester City), Kyle Walker (Tottenham Hotspur).
ខ្សែបម្រើ: Dele Alli (Tottenham Hotspur), Michail Antonio (West Ham United), Eric Dier (Tottenham Hotspur), Danny Drinkwater (Leicester City), Jordan Henderson (Liverpool), Adam Lallana (Liverpool), Wayne Rooney (Manchester United), Raheem Sterling (Manchester City), Theo Walcott (Arsenal).
ខ្សែប្រយុទ្ធ: Harry Kane (Tottenham Hotspur), Daniel Sturridge (Liverpool), Jamie Vardy (Leicester City)៕
ដោយ៖ ដេវីត