អាមេរិក ចិន នឹងពិភាក្សាស្តីអំពីសមុទ្រចិនភាគខាងត្បូងក្រៅកិច្ចប្រជុំ G-20

ចែករំលែក៖

សេតវិមានបានប្រកាសថា សមុទ្រចិនភាគខាងត្បូងគឺជាប្រធានបទក្នុងកិច្ចពិភាក្សាទ្វេភាគីអាមេរិក-ចិន នៅក្រៅកិច្ចប្រជុំ G-20 ដែលធ្វើឡើងនៅក្នុងប្រទេសចិននោះ។

សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់សេតវិមានបានបញ្ចាក់ថា ភាពតានតឹងនៅឧប្បទ្វីបកូរ៉េ និងវិវាទនៅសមុទ្រចិនភាគខាងត្បូង រវាងចិន និងប្រទេសក្នុងតំបន់អាស៊ាន គឺជាប្រធានបទសំខាន់នៅក្នុងកិច្ចពិភក្សាទ្វេភាគីក្រៅកិច្ចប្រជុំ G-20 រវាងប្រធានាធបិតីអូបាម៉ា និងលោកស៊ីជីងពីង នាថ្ងៃទី០៣ ខែកញ្ញា ខាងមុខ ។

ទីព្រឹក្សាសន្តិសុខជាតិ និងយុទ្ធសាស្ត្រអាមេរិក លោក Ben Rhodes បញ្ចាក់ថា ភាគីទាំងពីរនឹងពិភាក្សាពីបញ្ហាសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ សន្តិសុខបណ្តាញ ការមិនរីកសាយភាយអាវុធបរមាណូ និងបញ្ហាសិទ្ធមនុស្សនៅក្នុងប្រទេសចិន ក្រៅពីប្រធានបទក្តៅនៅសមុទ្រចិនភាគខាងត្បូង និងកូរ៉េខាងជើង ។

ប្រធានាធិតីអាមេរិក និងទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី០៤ និង០៥ ខែកញ្ញា នៅក្វាងចូវ ។ នៅចំនួបទ្វេភាគីអាមេរិក-ចិន នាថ្ងៃទី០៣ ខែកញ្ញា កើតឡើងពេលដែលប្រទេសទាំងពីរកំពុងតែមានចំណុចមិនចុះសម្រុងនិងគ្នាជាច្រើនជុំវិញសមុទ្រចិនភាគខាងត្បូង ពិសេសគឺការប្រឆាំងរបស់ចិនចំពោះវត្តមានប្រព័ន្ធមីស៊ីលការពារដែលអាកាស THAAD របស់អាមេរិកដែលបានដាក់នៅកូរ៉េខាងត្បូង ត្រូវបានចាត់ទុកថា សម្តៅទៅលើប្រទេសចិន។

ពាក់ព័ន្ធនិងវិវាទសមុទ្រចិនភាគខាងត្បូងនោះដែរ ប្រទេសដែលមានវិវាទជាមួយចិនបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងសម្រាប់វត្តមានរបស់អាមេរិកនៅតំបន់សមុទ្រចិនភាគខាងត្បូងដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសេរីភាពចរាចរណ៍នៅក្នុងដែនសមុទ្រអន្តរជាតិ និងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ។

មុនពេលធ្វើដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង ហ្រ្វង់ស័រ ហូឡង់ នៅវៀតណាម នាខែកញ្ញា ខាងមុខលោកប្រធានាធិបតី Tran Dai Quang បានថ្លែង ប្រាប់ថា វៀតណាមសូមគាំទ្រទាំងស្រុងចំពោះកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង និងបណ្តាប្រទេសដទៃទៀតនៅក្នុងដំណើរការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងនៅសមុទ្រចិនខាងត្បូង។ ប្រធានាធិបតីវៀតណាម បានថ្លែងបញ្ជាក់ទៀតថា សហប្រតិបត្តិការអន្តរជាតិនោះគឺមានគោលដៅដើម្បីធានាឲ្យបាននូវសន្ដិសុខ និងសេរីភាពក្នុងការធ្វើចរាចរណ៍តាមសមុទ្រ និងអាកាស។

គំនិតស្នើសុំជំនួយពីសហគមន៍អន្តរជាតិនៅក្នុងតំបន់ជាប់ជម្លោះធ្លាប់ត្រូវបានស្នើឡើងរួចទៅហើយកាលពីខែមិថុនាកន្លងទៅដោយលោក Jean-Yves Le Drian រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង ។ លោកស្នើសុំឲ្យមានការដើរយាមល្បាតនៅក្នុងតំបន់ជាប់ជម្លោះពីសំណាក់បណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ។ ចំណែកលោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកវិញ កាលពីចុងខែកក្កដា កន្លងមកនាដំណើរទស្សនកិច្ចនៅហ្វុីលីពីនបានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន ចង់ចៀសវាងការប្រឈមមុខដាក់គ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ តែវ៉ាស៊ីនតោន សុំស្នើជួយដែរដើម្បីរកការដោះស្រាយអធិករណ៍នៅសមុទ្រចិនខាងត្បូងនេះ។

សមុទ្រចិនភាគខាងត្បូងកំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការធ្វើសមយុទ្ធរវាងចិននឹងប្រទេសរុស្ស៊ីក៏ដូចជាសមយុទ្ធឯកតោភាគីរបស់ចិន ក្នុងការបង្ហាញពីកម្លាំងគំរាមកំហែងដល់ប្រទេស ដែលមានវិវាទ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ប្រទេសមហាអំណាចកំុជ្រៀតជ្រែកចូលក្នុងវិបត្តិរវាងចិននឹងប្រទេសជិតខាង។

កន្លងមករដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវ ដល់ពលរដ្ឋនៅទូទាំងប្រទេសបានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោកបញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាចនឹងកើតមានឡើងគ្រប់ពេលវេលា។

អ្នកឯកទេសអាមេរិក លោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយ និងវ៉ាស៊ីនតោនមិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះពីព្រោះវាអាចកើតឡើងគ្រប់ពេលវេលា ៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print