សម្ដេចតេជោ ហ៊ុន សែន៖ អ្វីទៅជានិយមន័យនៃការក្បត់ជាតិ? មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ មិនមែនសិទ្ធិបញ្ចេញមតិជំទាស់ ឬធ្វើជាបក្សប្រឆាំងនោះទេ គឺវាស្មើនឹងទោសក្បត់ជាតិ គឺអត់ទេ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពន្យល់ដល់ជនរួមជាតិអំពីសេចក្ដីស្នើច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ !

សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា ៖ អ្វីទៅជានិយមន័យនៃការក្បត់ជាតិ? មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ មិនមែនសិទ្ធិបញ្ចេញមតិជំទាស់ ឬធ្វើជាបក្សប្រឆាំងនោះទេ គឺវាស្មើនឹងទោសក្បត់ជាតិ គឺអត់ទេ។ ប៉ុន្ដែទង្វើទាំងឡាយ ដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិរបស់ខ្លួនទើបជាគោលដៅ។
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ យើងធ្វើសញ្ជាតូបនីយកម្ម ដែលឥឡូវនេះមានរាប់សិបសញ្ជាតិបរទេសដែលបានចូលសញ្ជាតិខ្មែរ យើងមានសិទ្ធិត្រឹមតែបញ្ចូលគេប៉ុន្ដែអត់មានសិទ្ធិដើម្បីដកគេទេ។ អីចឹង អស់លោកតែងតែគិតអំពីរឿងហ្នឹង ឥឡូវរាជរដ្ឋាភិបាលយើងបានដើរដល់ចំណុចនេះហើយ។ ជនជាតិបរទេសមួយចំនួនគេបានចូលសញ្ជាតិយើង ប៉ុន្ដែគេបានទៅបម្រើបរទេសហើយប្រឆាំងយើង តែយើងគ្មានសិទ្ធិធ្វើទណ្ឌកម្មចំពោះការតាមរយៈការដកសញ្ជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print