ខ្សែបម្រើស្លាបអន្តរជាតិបែលហ្ស៊ិក Nacer Chadli បានសម្រេចចិត្តផ្លាស់ចេញពីក្រុមមាន់ខ្នាយមាស Tottenham មក លេងឲ្យក្រុម West Brom នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier Leagueដូចគ្នា។
កីឡាករ Nacer Chadli បានផ្លាស់ចេញ ពីក្រុម Twente មកកាន់កីឡដ្ឋាន White Hart Lane ទឹកដីរបស់មាន់ខ្នាយមាស កាលពីឆ្នាំ២០១៣ ហើយពេលនេះបាន យល់ព្រមចុះហត្ថលេខាលេងឲ្យក្រុម West Brom រយៈពេល៤ឆ្នាំ ដោយក្លិបទាំងពីរមិនបានបញ្ចេញពីតម្លៃខ្លួននៃការផ្ទេរឲ្យដឹងនោះទេ។
Chadli គឺជាកីឡាករទី២ដែលក្លិប West Brom ទិញជាកីឡាករអចិន្ត្រៃយ៍ សម្រាប់រដូវកាលថ្មីបន្ទាប់ពីកីឡាករ Matt Phillips ដែលក្លិបបានទិញពីក្រុម QPR។
លោកTony Pulis គ្រូបង្វឹករបស់ក្រុម West Bromបានថ្លែងថា “Chadli គឺជា កីឡាករកម្រិតកំពូល ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានគាត់មករួមក្រុម។ ខ្ញុំ បាននិយាយកាលពីសប្តាហ៏មុនថា គ្រប់ កីឡាករដែលបានទិញសុទ្ធតែជាកីឡាករមានសមត្ថភាពធ្វើឲ្យក្លិបប្រសើរឡើងហើយកីឡាករ Chadli ក៏ជាកីឡាករដែលមិនអាចកាត់ថ្លៃបានដែរ”៕
ដោយ៖ ដេវីត