ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមានខ្លាំងៗទៅទាហានថៃ ដែលមហិច្ឆតាចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំ ។ សម្តេចសង្កត់ធ្ងន់ថា ៖ ប៉ុន្មានថ្ងៃនេះគេចង់ធ្វើរបង ព័ទ្ធប្រាសាទតាមាន់ធំ ,! សាកលោមើលមើល៍ ! គំរាមវ៉ៃ សុទ្ធតែយកសៀមរាប យកបាត់ដំបង វ៉ៃចូលមកដល់ភ្នំពេញ សាកលោមើលមើល៍ ! សម័យនេះហើយបើអ្នកឯងប្រើប្រាស់ ដល់ថ្នាក់ត្រង់ហ្នឹង ! តើខ្មែរវាអន់ណាស់ឬអី ? សម្ដេចតេជោហ៊ុនសែន បានលើកឡើងថា ៖ «ខ្មែរសម័យនេះ បន្ទាប់ពីសម័យព្រះបរមរតនកោដ្ឋ គឺសម័យសម្តេចព្រះសម្ដេចព្រះបរមនាថ ព្រះនរោត្តម សីហមុនី ! ហើយពីមុនគេហៅសម័យ «តេជោ» ! ឥឡូវគេហៅសម័យ«តេជោធិបតី» ! សាកលោមើលមើល៍ទៅ ! ។
សម្ដេចបានបញ្ជាក់ថា ៖ ខ្ញុំមិនគំរាមធ្វើសង្គ្រាមទេ ! ក៏ប៉ុន្តែយើងត្រៀមរៀបចំ សម្រាប់សង្គ្រាមមួយ ដែលវានឹងមកដល់ រាប់ទាំងការរៀបចំច្បាប់នេះ ! កុំឱ្យមានជនក្បត់ណាមួយកើតឡើង បើជនក្បត់នេះនៅក្នុងប្រទេស (អាហ្នឹងជាប់គុក) ! តែបើអាជនក្បត់នឹងនៅក្រៅប្រទេស ត្រូវដកសញ្ជាតិ រាប់ទាំងជនជាតិបរទេសដែលចូលសញ្ជាតិខ្មែរ ជួនកាលជាតិថៃ ចូលសញ្ជាតិខ្មែរ តែគេទៅបម្រើឱ្យថៃវិញ តើយើងដកសញ្ជាតិទេ ? ឬជនបរទេសណាមួយ ត្រូវបានគេ … ខាងនោះត្រូវការចង់បានព័ត៌មាន ៕
ដោយ ៖ សិលា