បើកលឿនលើផ្លូវកោងបណ្ដាលឱ្យរថយន្តនិងម៉ូតូបុកគ្នាស្លាប់បុរសម្នាក់ភ្លាមៗ នៅភូមិពូក្រូច ស្រុកពេជ្រាដា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវកែងអង់តែន០១២ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងរវាងម៉ូតូនឹងរថយន្ត បើកបញ្ច្រាសទិសគ្នាលើផ្លូវជាតិលេខ ៦៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩-១០។ អ្នកបើកបរម៉ូតូមានឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅបណ្តោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (ស្លាប់) នៅនឹងកន្លែងកើតហេតុ។ អ្នកបើកបររថយន្តដឹកអ្នកដំណើរម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK.6025 បានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចឱ្យដឹងថា មូលហេតុដែលបានកើតឡើង អ្នកបើកបរម៉ូតូនិងបើករថយន្តក្នុងល្បឿនលឿន ហើយក្នុងស្ថានភាពផ្លូវកោងខ្លាំងមិនប្រយ័ត្ឋទើបបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។

...

បច្ចុប្បន្នសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តនឹងម៉ូតូត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពេជ្រា ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print