ជនបរទេសជិះឡំប្រឺតាទៅបេនឡានបានពាក់កណ្ដាលផ្លូវត្រូវជនសង្ស័យឆក់យកាបូបបានគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូប ពីជនបរទេសជិះឡំប្រឺតាបានសម្រេច រួចគេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅបណ្តោយផ្លូវ លេខ៤៧ កែងផ្លូវលេខ៨៦ ស្ថិតនៅក្នុងសង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរសអ្នកបើកឡំប្រឺតាបាឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនបរទេសចំនួន០៤នាក់ ពីគិរីរម្យទៅបេនឡាន នៅផ្លូវលេខ៤៧ ដោយធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវលេខ៨៦កែង៤៧ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច រួចជិះរត់គេចខ្លួនតាមផ្លូវ លេខ៨៦បាត់ទៅ ។

បុរសអ្នកបើកឡាំប្រឺតាបានបន្តថា ភ្លាមៗនោះគាត់ក៏បានបើក ដេញតាមដែរ ប៉ុន្តែជនបរទេស២នាក់ ទាមទារអោយគាត់ជូនទៅបេនឡាន ដើម្បីធ្វើដំណើរទៅខេត្តសៀមរាប ចំណែកជនបរទេស២នាក់ទៀត ដែលត្រូវបានចោរឆក់កាបូបនោះ បានត្រឡប់ទៅកាន់ទីតាំងកើតហេតុវិញជាមួយគ្នា ដោយខកខានការធ្វើដំណើរទៅខេត្ត ព្រោះនៅក្នុងកាបូប១នោះ គាត់បានដាក់សម្ភារ:ជាមួយគ្នា ទើបពួកគាត់ទាំង២មិនបានទៅខេត្តជាមួយគ្នាគាត់២នាក់ទៀត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បាននាំជនបរទេសទាំង២នាក់ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រះចក ស្រាវជ្រាវស្វែងរកចាប់ជនសង្ស័យមកចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print