រថយន្តមួយគ្រឿងដឹកធ្ងន់ឡើងចំណោតមិនរួចក្រឡាប់ផ្ងារជើងចាក់ធុងថ្មស្អុយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តដឹកធុងថ្មស្អុយ ជាច្រើនធុងដោយសារតែដឹកធ្ងន់ពេកធ្វើឲ្យរថយន្តឡើងចំណោតមិនរួចក៏ក្រឡាប់ផ្ញារជើង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលំ ស្ថិតនៅសង្កាត់ បឹងទំពុនទី២ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់បានបើករថយន្តម៉ាកគារ
ពណ៌សពាក់ស្លាកលេខភ្នំពេញ 2S-9526 បើកបរតាមផ្លូវ លំក្នុងទិសដៅពីកើតទៅលិចដោយមានដឹកធុងថ្មស្អុយជាច្រើនធុង ដោយសារតែរថយន្តដឹកធ្ងន់ពេក ហើយរថយន្តឡើងចំណោត មិនរួចក៏ក្រឡាប់ផ្ងារជើងចាក់ធុងថ្មស្អុយរាយប៉ាយពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍ខាងលើនេះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទីពីរបានចុះមកដល់កន្លែងកើតហេតុ ពិនិត្យទៅឃើញថារថយន្តមិនបង្កប៉ះពាល់ដល់សម្បត្តិរដ្ឋនឹងមិនបង្កឲ្យមានអ្នករងរបួស បានប្រាប់ទៅអ្នកបេីកបររថយន្ត ឲ្យហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលឡើងវិញ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print