ភ្នំពេញៈ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ និងផ្សព្វផ្សាយអនុវត្តគោលការណ៍ណែនាំរបស់ឯកឧត្តមស្នងការ។
ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ដោយមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ លោក-លោកស្រី អធិការរង លោកនាយផ្នែក និងលោកនាយប៉ុស្តិ៍៕
...