ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចម្ដុំក្រោយមន្ទីរពេទ្យគន្ធបុប្ផា បុរសម្នាក់ជាអ្នករើសអេតចាយបានដេកស្លាប់ដែលគេសង្ស័យថាខ្យល់គ នៅផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសរងគ្រោះខាងលើមានឈ្មោះ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នករើសអេតចាយ ។
បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្នម្នាក់បានដើរទៅដាស់ជនរងគ្រោះជាអ្នករើសអេតចាយ ព្រោះឃើញដេកយូរពេកមានការសង្ស័យក៏បានរាយការណ៍ទៅដល់សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុទើបបានដឹងថា បុរសខាងលើបានស្លាប់ឲ្យក៏រាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យចុះមកពិនិត្យផងដែរ។
តាមការសន្និដ្ឋានរបស់មន្ត្រីការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារខ្យល់គ ។
បច្ចុប្បន្ន (សព ) សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្តហើយស្រាវជ្រាវរកក្រុមគ្រួសារដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕