ភ្នំពេញ៖ រថយន្តសាំយ៉ុងដឹកបន្លែបេីកខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកឡំប្រឺតារុញផ្ទប់ទៅបុករថយន្តតូយ៉ូតាព្រុសដែលឈប់រង់ចាំភ្លើងស្តុបពីក្រោយបណ្តាលអោយរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៥ នៅចំណុចភ្លើងស្តុបទួលទំពូងផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរស២នាក់រួមទាំងអ្នកបេីកបរ បានបេីករថយន្តម៉ាកសាំយ៉ុងពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2S-9640 ដឹកបន្លែចម្រុះពេញមួយរថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ព្រមទាំងមានភ្លើងស្តុប ស្រាប់តែអ្នកបេីកបរជាន់ហ្រ្វ័ងមិនស៊ី ទេីបធ្វើអោយរថយន្តជ្រុលទៅបុកឡំប្រឺតាពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1Q-9507 រុញផ្ទប់ទៅបុករថយន្តតូយ៉ូតាព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2BU- 7489 ដែលឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរថយន្តតូយ៉ូតាព្រុសរងការខូចខាតផ្នែកកាងក្រោយ ចំណែកឡំប្រឺតារងការខូចខាតផ្នែកកាងមុខនិងផ្នែកខាងក្រោយតិចតួច ។
ដោយឡែករថយន្តសាំយ៉ុងវិញរងការខូចខាតផ្នែកកាងខាងមុខតិចតួច តែក្នុងហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ។
ក្នុងករណីនេះផងដែរ បន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ បានចុះទៅបាញ់ថ្នាំហេីយយកមធ្យោបាយទាំងអស់អែបកៀន កុំអោយមានការកកស្ទះចរាចរណ៍និងអោយភាគីទាំងសងខាងសម្របសម្រួលគ្នាផងដែរ ។
ក្រោយកេីតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយខាងរថយន្តសាំយ៉ុងបានសងសំណងទៅខាងរថយន្តតូយ៉ូតាព្រុសចំនួន៧០ដុល្លារនិងសងសំណងទៅខាងឡំប្រឺតាចំនួន៤០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕
