លោក ហ៊ុន ម៉ានី ៖ នៅសល់៣ថ្ងៃ ទៀត«ព្រឹត្តិការណ៍ “តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ”!»

ចែករំលែក៖

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ ព្រឹត្តិការណ៍ “តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ”ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតក្នុងនាមជាមហាគ្រួសារខ្មែរ ដោយបានបញ្ជាក់ប្រាប់ទៅពិភពលោកថា យើងតែងតែប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គី រួបរួមគ្នាជាធ្លុងមួយ គាំទ្រ និងផ្តល់កម្លាំងចិត្តជានិច្ច ទៅកាន់រាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ។

លោក ហ៊ុន ម៉ានី បន្តថា ៖ សំឡេងដ៏ក្លៀវក្លាដែលឮកងរំពងទូទាំងប្រទេស និងសកលលោកនឹងត្រូវបានបន្លឺឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដោយសម្លេង និងការរួបរួមនេះបានចេញពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់បងប្អូនប្រជាពលរដ្ឋខ្មែរប្រកបដោយភាពស្វាហាប់ ដើម្បីផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខបន្ថែមទៀត ក្នុងបេសកកម្មការពារបូរណភាពទឹកដី។

ជួបគ្នា! នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក!

«យើងចូលរួមច្រៀងចម្រៀងជាតិរួមគ្នាដើម្បីផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ជាមួយគ្នា!»

លើសពីការបង្ហាញស្មារតីរួបរួមគ្នាជាធ្លុងមួយ ព្រឹត្តិការណ៍ #១៩កក្កដា គឺជាការបង្ហាញមោទនភាពជាតិខ្មែរទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់កូនខ្មែរគ្រប់រូប។
#ខឿនការពាជាតិ #ប្រជាជន
#កម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print