ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក នៅព្រឹកថ្ងៃពុធទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ ប្រសាសន៍សម្តេចពុកសែន លោកផ្តាំថាអាជ្ញាធរ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវជួយមើលនិងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋឲ្យបានល្អផង!
លោកអភិបាលខេត្តរូបនេះ បានសរសេរថា មីងៗពីរនាក់ ម្នាក់មិនចេះពាក់ស្បែងជើងទេ ខ្មែរបុរាណ…
ទិញអំបោសពីឃុំស្រែស្តុក មកលក់នៅពោធិ៍សាត់ លក់មិនដាច់ ដោយសារអ្នកខេត្តមិនសូវនិយមប្រើអំបោយព្រិចទេ….។
...
លោកអភិបាលខេត្ត បន្តថា ឥឡូវនេះមានម៉ូយមៅទាំងអស់ពួកគាត់សប្បាយចិត្តខ្លាំងណាស់ បើមានរូបភាពដូចមីងទាំងពីរនាក់នេះ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយមើលពួកគាត់ផង🙏 ពិសេសសូមផ្តល់ពត៌មានមកខ្ញុំបាទ ក្នុងប្រព័ន្ធទូរស័ព្ទចំនួន ៣ខ្សែរបស់រដ្ឋបាលខេត្តពោធិ៍សាត់៕
ដោយ៖តារា