ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហាញពីសកម្មភាពមន្រ្តីជំនាញ ធ្វើការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម!
ជាក់ស្ដែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃពុធទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខ្លះ កាន់តែចាស់កាន់តែមានហានិភ័យខ្ពស់ មុនពេលវាបាត់បង់លទ្ធភាពបង្កផ្ទុះ!! ហេតុនេះដេីម្បីបញ្ចៀសគ្រោះថ្នាក់ កុំប៉ះពាល់លេីកដាក់គ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទ! (១៦ កក្កដា ២០២៥)!
សូមជម្រាបថា កាលពីម្សិលមិញនេះ លោកអគ្គនាយកស៉ីម៉ាក់ ក៏បានឱ្យដឹងដែរថា ដីអតីតៈសមរភូមិប្រយុទ្ធ ប្រែក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិកម្ម! កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញអង្គភាពCMAC បានឆ្លេីយតបបោសសម្អាតអាវុធកប់ទុកសំណល់សង្គ្រាម ស្ថិតនៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជួបកាំភ្លើងកប់លាក់ទុកនៅសមយ័សង្រ្គាមមានចំនួន52ដើមនិងវិទ្យុទាក់ទងចំនួន៣គ្រឿង! ។
បន្ថែមពីនេះ លោក ហេង រតនា បានអរគុណសន្តិភាព ដែលបានធ្វេីឱ្យអាវុធកប់ទុកត្រៀមប្រយុទ្ធរវាងខ្មែរនិងខ្មែរត្រូវបានបញ្ចប់ទាំងស្រុងហេីយអាវុធទាំងនេះ គ្មានសមរភូមិបម្រេីការរហូតបាត់បង់សមត្ថភាពប្រយុទ្ធនិងក្លាយជាសាកសពអាវុធតែម្តង!! ៕