ជនបរទេសទាំង ០៩នាក់ កម្លាំងជំនាញអន្តោប្រវេសន៍នគរបាលខេត្តពោធិ៍សាត់ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញទៅប្រទេសកំណើតវិញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានចាត់កម្លាំងចម្រុះនៃស្នងការដ្ឋាន មានដូចជា ជំនាញចរាចរណ៍ ជំនាញប្រឆាំងគ្រឿងញៀន ជំនាញអាវុធជាតិផ្ទុះ ជំនាញអន្តោប្រវេសន៍ ជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច និងជំនាញព្រហ្មទណ្ឌ ដើម្បីដាក់គោលដៅត្រួតពិនិត្យពេលយប់ ក្នុងគោលបំណង ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋាន នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០២ និង៣០នាទីទាបភ្លឺ កម្លាំងចម្រុះបានត្រួតពិនិត្យនៅលើផ្លូវជាតិលេខ៥ ក៏ប្រទះឃើញឡានឈ្នួលចំនួន ០៣គ្រឿង បើកបរដោយជនជាតិខ្មែរចំនួន ០៣នាក់ ដឹកជនបរទេសចំនួន ០៩នាក់ កម្លាំងជំនាញអន្តោប្រវេសន៍បានត្រួតពិនិត្យ រកឃើញថាមិនមានលិខិតឆ្លងដែនត្រឹមត្រូវ ក៏បានអញ្ជើញពួកគាត់មកស្នងការដ្ឋាន។

បច្ចុប្បន្នកម្លាំងជំនាញបានអប់រំដល់អ្នកបើកបររថយន្តឈ្នួលទាំង ០៣នាក់ និងអោយពួកគាត់ត្រឡប់ទៅផ្ទះវិញ ចំណែកឯជនបរទេសទាំង ០៩នាក់ កម្លាំងជំនាញអន្តោប្រវេសន៍បានបន្តនីតិវិធី បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបណ្តេញចេញទៅប្រទេសកំណើតវិញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print