ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ករណីយកម៉ូតូមិត្តភក្តិទៅបញ្ចាំនៅឃ្លាំងរំសេវ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានកម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្វើការឃាត់ក្រោយពីរូបគេបានយកម៉ូតូរបស់មិត្តភក្តិទៅបញ្ចាំបាន១ថ្ងៃនៅម្តុំផ្សារឃ្លាំងរំសេវ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ទុន បូរិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានយកម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ  1F-2779 ក្នុងតំលៃ ៣០០ដុល្លារ យកលុយលេងហ្គេមបាញ់ត្រីអស់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

ចំណែកជនរងគ្រោះមានឈ្មោះ អែម ជីវ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្លូវរទេះភ្លើង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខឲ្យដឹងថា ខណៈលោកកំពុងចុះបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋនៅភូមិដំណាក់ ទាំងយប់នោះលោកទទួលព័ត៌មានថា មានករណីខាងលើក៏បានដឹកនាំកម្លាំងប៉ុស្តិ៍ ចុះផ្ទាល់ទៅទីតាំងកើតហេតុ ខណៈនោះជនសង្ស័យនិងបក្ខពួកបានព្យាយាមរត់គេចតែត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់មកវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសួរនាំនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕

1 2 3 4 5

ដោយ៖ តុង សីហា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print