ភ្នំពេញៈ ប្រជាពលរដ្ន ប្រទះឃេីញសពបុរសម្នាក់ហើមស្ពីម អណ្ដែតទឹកច្រាំងទន្លេ នៅក្នុងភូមិតាសេតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០នាទីព្រឹក នៅក្នុងភូមិតាសេត ក្នុងសង្កាត់តាសេត ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំពោះអត្តសញ្ញាណជនរងគ្រោះ មិនទាន់ស្គាល់នៅឡើយ ហើយក៏ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។
បង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានមានទាំងនគរបាលប៉ុស្តិ៍តាសេត និងកម្លាំងអធិការដ្ឋានខណ្ឌជ្រោយចង្វារ រួមទាំងកម្លាំងមូលដ្ឋាន បានចុះទៅហ៊ុមព័ទ្ធកន្លែងកេីតហេតុ រង់ចាំផ្នែកជំនាញចុះពិនិត្យមេីលតាមជំនាញ ។
ដោយគេសង្ស័យថា បណ្ដាលឲ្យលង់ទឹកស្លាប់ តែមូលហេតុយ៉ាងណា រង់ចាំខាងផ្នែកជំនាញ ចុះធ្វេីកោសល្យវិច័យសិនផងដែរ ៕
ការសន្និដ្ឋានរបស់ ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ដ បញ្ជាក់ថា (សព) ស្លាប់ដោយសារលង់ទឹក។
បច្ចុប្បន្ន : (សព ) សមត្ថកិច្ចបានដឹកយកទៅដាក់នៅវត្តដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕ដោយ៖ ជីណា