ភ្នំពេញ ៖ ផេកផ្លូវការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះថា ៖ អបអរសាទរខួបទី៦០ នៃឈ្មោះ ” ទៀ បាញ់ “( ១៧.៧.១៩៦៥ – ១៧.៧.២០២៥ ) ។ ដោយបញ្ជាក់ថា ៖ ជាថ្ងៃប្រវត្តិសាស្រ្តចងចាំ នៃឈ្មោះ ទៀ បាញ់ ដែលត្រូវគេចាប់ចងយកទៅបាញ់សម្លាប់ តែជាភ័ព្វសំណាង ទឹកដោះម្តាយថ្លៃ… មានថ្ងៃកើតឡើងវិញនេះ ហើយទើបមានឈ្មោះ ទៀ បាញ់ ដូចសព្វថ្ងៃនេះ។
..ជីវិតនៅមានដង្ហើមតែងតែមានសេចក្តីសង្ឃឹមជានិច្ច…
– អរគុណសន្តិភាព !
– អរគុណនយោបាយឈ្នះឈ្នះ !
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ៕
...
ដោយ ៖ សិលា