ប្រទេសថៃ ៖ ទាហានថៃចំនួន៣នាក់បានរងរបួស បន្ទាប់ពីបានដើរជាន់គ្រាប់មីន អំឡុងពេលដើរល្បាត ពីមូលដ្ឋានប្រតិបត្តិការមរកត(Morakot Operation Base) ទៅភ្នំ៤៨១ (Hill 481) ស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥។ ហេតុការណ៍នេះបានកើតឡើង ក្នុងតំបន់ដែលគេស្គាល់ថា ជាគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកកាលពីជម្លោះសង្គ្រាមនាពេលកន្លងមក។
សូមបញ្ជាក់ថា ៖ តាមសារព័ត៌មានផ្សាយថា ៖ ទាហានថៃជាន់មីនដាច់ជើងម្នាក់ និងរបួសធ្ងន់ពីរនាក់នៅតំបន់មុំបី ។ មានន័យថា
មានយ៉ាងហើចណាស់ពលទាហានថៃ ៣ នាក់រងរបួសធ្ងន់ស្រាលដោយក្នុងចំណោម ៣នាក់នោះមានម្នាក់បានជាន់មីនដាច់ជើងម្ខាងដែលគេស្គាល់ឈ្មោះជងរងគ្រោះថា Thanapat Huiwan គឺជាពលទោអង្គភាពសមាជិកចំនួន១៤នាក់ ដែលបំពេញបេសកកម្មជាប្រចាំយាមការនៅតំបន់មុំ៣។
តាមប្រព័ន្ធផ្សព្វផ្សាយថៃបានឱ្យដឹងថាទាហានថៃបានដាច់ជើងស្តាំម្ខាងនិងកំពុងតែសង្រ្គោះបន្ទាន់ដោយមិនទាន់ដឹងថាអាចនិងសង្ឃឹមមានជីវិតរឺយ៉ាងណានោះទេ បន្ទាប់ពីរូបគេបានដើរជាន់គ្រាប់មីនក្នុងពេលល្បាតព្រំដែនក្បែរប្រទេសកម្ពុជា។ ប្រភពដដែលអះអាងទៀតថាគ្រាប់មីនចាស់ដែលគេបានជាន់នោះគឺបង្កប់ក្នុងដីដែលបន្សល់តាំងពីសម័យសង្គ្រាម៕
ដោយ ៖ សិលា