ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានបង្ហាគារចាប់អារម្មណ៍ចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ខណៈដែលកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវចំណុចសំខាន់ចំនួន៤។
លោកបណ្ឌិតបញ្ជាក់ថា កិច្ចប្រជុំនេះ ជាការបង្កើនកម្លាំងដល់គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមដោយលោក Xi Jinping កាលពីខែមីនា ឆ្នាំ២០២៣ ដោយបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃការរៀនសូត្រពីគ្នាទៅវិញទៅមក ការចែករំលែកការយល់ដឹងកាន់តែស៊ីជម្រៅក្នុងចំណោមអរិយធម៌របស់មនុស្សជាតិ។ តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកល នេះ នឹងបង្កើនការចែករំលែកកាន់តែប្រពៃនៃសុខដុមនីយកម្មរបស់មនុស្សជាតិ ស្របតាមគំនិតផ្តួចផ្តើមនៃអរិយធម៌សកលដោយបានឆ្លុះបញ្ចាំងពីគុណតម្លៃនៃការគោរពភាពចម្រុះ ការរួមបញ្ចូល និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះស្របតាមស្មារតីផ្លូវសូត្របុរាណ។
លោកបន្ថែមថា កិច្ចប្រជុំនេះជាការពង្រឹងកិច្ចកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ដូចដែលយើងបានដឹងហើយថា វេទិកានេះ មានភ្ញៀវអន្តរជាតិមកពីបណ្តាប្រទេសនានាក្នុងពិភពលោកក្នុងកម្រិតរដ្ឋមន្ត្រី បានមកចែករំលែក បានមករៀនសូត្រ បានមកពង្រីកទំហំកាន់តែធំនៃសន្តិភាពដើម្បីង្ហាញពីតម្លៃនៃការយល់ដឹងគ្នាទៅវិញទៅមក និងការសហការគ្នាបង្កើតថ្មីក្នុងចំណោមអរិយធម៌ផ្សេងៗគ្នា ជាពិសេសការវេញបញ្ចូលគ្នារវាងអរិយធម៌បូព៌ាប្រទេស និង អរិយធម៌បស្ចិមប្រទេស ដោយលើកកម្ពស់សន្តិភាពតាមរយៈការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌ និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន ហើយរួមគ្នាប្រឆាំងដាច់ខាតទៅនឹងការលើកកម្ពស់អនុត្តរភាពនិងភាពផ្តាច់មុខនៃអរិយធម៌ណាមួយ។
ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះ ជាការលើកទឹកចិត្តដល់យន្តការនៃសន្ទនារបស់យុវជនបន្តវេន ដល់ក្រុមធនាគារគំនិត សម្រាប់រួមគ្នាបន្តដំណើរមិត្តភាពស្របតាមផ្លូវសូត្របុរាណចិន និងបង្កើនខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយស្មារតីសន្តិភាពនិយម ពហុភាគីនិយមក្នុងបរិបទយុគសម័យថ្មី។ ជាក់ស្តែង តាមរយៈសៀវភៅជាភាសាចិនជាច្រើននៅក្នុងបណ្ណាល័យមិត្តភាព កម្ពុជា-ចិន បានដើរតួនាទីឱ្យកុមារ យុវជន និងប្រជាជនកម្ពុជាយល់កាន់តែស៊ីជម្រៅពីវប្បធម៌ចិន ហើយក៏បានផ្តល់ឱកាសដល់យុវជនកម្ពុជាប្រើប្រាស់ភាសាចិនក្នុងការផ្សព្វផ្សាយពីវប្បធម៌កម្ពុជាដល់មិត្តចិនវិញផងដែរ។
តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចសន្ទនារវាងអរិយធម៌សកល នៅប្រទេសចិននោះជាលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវវិបុលភាព និងការចែករំលែកវប្បធម៌ ហើយរួមគ្នាផ្សព្វផ្សាយទូលំទូលាយពីការធ្វើសមាហរណកម្មវប្បធម៌ និងយន្តការសន្ទនាដែលនឹងឈានដល់ការឯកភាពគ្នាលើការបង្កើតគម្រោងជាក់ស្តែងក្នុងវិស័យអប់រំ ការការពារបេតិកភណ្ឌវប្បធម៌ ការផ្លាស់ប្តូរយុវជន ការផ្សារភ្ជាប់រវាងក្រុមធនាគារខួរក្បាល និងការកសាងអរិយធម៌អេកូឡូស៊ី ជាដើម។ ជាក់ស្តែងការងាររួមគ្នារវាងអ្នកជំនាញបុរាណវិទ្យា កម្ពុជា-ចិន នៅក្នុងការថែរក្សាប្រាសាទនានាក្នុងតំបន់អង្គរ ជាសក្ខីភាពបញ្ជាក់ស្រាប់លើយន្តការនេះ៕
ប្រភព ៖ «CCFR China state-controlled media »