អតីតអគារសាលានយោបាយចាស់ស្រុកសង្កែ ត្រូវអគ្គិភ័យលេបត្របាក់យប់មិញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ អតីតអគារសាលានយោបាយចាស់សម្រាប់ទុកប្រជុំមន្ត្រីរាជាការ ស្រុកសង្កែត្រូវអគ្គិភ័យឆាបឆេះដោយ
ទុស្សេខ្សែភ្លើង កាលពីវេលាម៉ោងប្រហែល១ និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា  ឆ្នាំ២០១៦ ស្ថិតនៅក្បែរបង វត្តកោះកែវ ( វត្តអន្លង់វិល ) ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រហូតមកដល់ម៉ោង៤ និង៣០នាទីទៀបភ្លឺទើបរលត់ទាំងស្រុង។

ក្នុងនោះគេឃើញមានកម្លាំងសមត្ថកិច្ចចម្រុះនិងក្រុមបង្ការបង្ក្រាបរបស់អន្តរាគមន៍សហការជួយពន្លត់អគ្គីភ័យផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា អគារសាលានយោបាយសាងសង់ អំពីឈើ  ប្រក់ស័ង្កសី ដោយមានទំហំ ១៣ម៉ែត្រ គុណ ៣៧ម៉ែត្រ ។ សមត្ថកិច្ចបន្តថា អគារឈើមួយខ្នងដែលជាអតីតសាលានយោបាយចាស់សម្រាប់រៀបចំពិធីផ្សេងៗរបស់អាជ្ញាធរស្រុកសង្កែ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង។

នគរបាលពន្លត់អគ្គិភ័យបានឲ្យដឹងថា ដោយការឆេះនៅពេលយប់ជ្រៅសមត្ថកិច្ចនិងប្រជាពលរដ្ឋដេកលក់អស់ ទើបពួកគាត់ហៅរថយន្មកពន្លត់អគ្គិភ័យមានការយឺតយ៉ាវ ប៉ុន្តែសមត្ថកិច្ចជំនាញបានប្រឹងអស់ពីកម្លាំងកាយចិត្តដោយប្រើរថយន្ត ចំនួន៤គ្រឿងជួយពន្លត់មិនឲ្យឆេះរាលដាលដល់អគារដ្ឋបាលផ្សេងៗ និងផ្ឋះប្រជាពលរដ្ឋជិតខាងឡើយ៕

FB_IMG_1472603921197 IMG-20160831-WA0005 IMG-20160831-WA0003 FB_IMG_1472603933253 FB_IMG_1472603952900

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print