ពលរដ្ឋកំពុងមមាញឹកប្រមូលផលពោតនៅផ្ទៃដីវាល ទំនាប ខណៈទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅតែបន្តហក់ឡើង

ចែករំលែក៖

ខេត្តកំពង់ចាម÷ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមាន ផ្ទៃដីចម្ការពោតនៅទីវាលទំនាបបាននិងកំពុងមមាញឹកក្នុងការប្រមូលផលពោតរបស់ពួកគាត់ស្ថិតនៅចំណុងភូមិកោះព្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្នុងខែ កក្កដាឆ្នាំនេះទឹកឡើងសន្សឹមៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយគាត់ទៅប្រមូលផលដោយកាច់នឹងដៃ មិនអាចប្រើម៉ាស៊ីនច្រូកកើតទេ ចំណែកចម្ការពោតខ្លះគេបានប្រមូលផលរួចអស់ហើយ និងនៅមានចម្ការពោតផ្សេងទៀតក៏មិនទាន់ប្រមូលផលដោយសារកន្លែងគេស្ថិតនៅទីខ្ពស់ជាងចម្ការគាត់។

បើយោងតាមលោក វ៉ែន នាង មេឃុំកោះមិត្ត កន្លងទៅនេះបានបញ្ជាក់ថាក្នុងឃុំកោះមិត្ត មានផ្ទៃដីពោតក្រហមសរុប ៣៣៦ ហិកតា។

នៅថ្ងៃនេះទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀត បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះទឹក ទន្លេបានហក់ឡើងថែមទៀតដល់កម្ពស់១០.២០ម៉ែត្រ ធៀបថ្ងៃ ម្សិលមិញ ទឹកឡើងកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

...

ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកនិងក្រុងទាំង១០ក្នុងខេត្តកំពង់ចាម ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print