ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! មនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

ចែករំលែក៖

ភ្នំពេញ, យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែកក្កដាម្សិលមិញនេះ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល ៨នាក់។ ដូច្នេះពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៧លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ (ស្រី ០នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់) រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ១នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្ដាំ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ០នាក់),បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់)និងអាកាសធាតុ ១លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)៕

...

ដោយ,តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print