អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ថ្ងៃទី ១៨ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បាន បើកធ្វើ សន្និសីទកាសែតក្រោមប្រធាន បទ ” ការសម្រេច ផែនការ ជាតិ ៥ ឆ្នាំលើកទី ១៤ ប្រកប ដោយ គុណភាពខ្ពស់ “។ លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បាន ធ្វើបទបង្ហាញអំពីសមិទ្ធផល នៃការអភិវឌ្ឍធុរកិច្ច ប្រកបដោយគុណភាពខ្ពស់ក្នុងអំឡុងពេល ផែនការ ជាតិ ៥ ឆ្នាំទី ១៤ ព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Wentao បាន បូកសរុបពីទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ក្នុងអំឡុង ផែនការ ជាតិ ៥ ឆ្នាំទី ១៤ របស់ចិន ថា ទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបាន ឆ្លងកាត់ព្យុះភ្លៀងក៏ពិតមែន តែភាគីទាំងពីរនៅតែជា ដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់ រវាងគ្នានិងគ្នា ។ ធាតុពិតនៃទំនាក់ទំនង សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះ កិច្ចសហប្រតិបត្តិការ ជាមាគ៌ាដែល ត្រឹមត្រូវតែមួយគត់។ កិច្ចសហប្រតិបត្តិការខាង សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកចៀសវាងការខ្វែងគំនិត និងជម្លោះមិនបានទេ ហើយកិច្ចសន្ទនានិងពិភាគ្សា ជាជម្រើស ដ៏ល្អបំផុត សម្រាប់ ដោះស្រាយបញ្ហា ។ គោលជំហររបស់ចិនគឺជាប់លាប់ ពោលគឺគាំពារ ផលប្រយោជន៍ជាតិនិង សច្ចយុត្តិធម៌អន្តរជាតិ។ ទំហំពាណិជ្ជកម្មទំនិញ និង សេវាកម្មរវាងចិននិងអាមេរិកនៅឆ្នាំ ២០២៤ មានចំនួន ៦៨៨,៣ ពាន់លាន់ដុល្លារអាមេរិក និង ១៥៥,៨ ពាន់លានដុល្លារអាមេរិកដោយឡែកពីគ្នា ដែលបានកើនឡើង ១៨% និង ៣៤,៧% ដោយឡែកពីគ្នា បើធៀបនឹង ឆ្នាំ ២០១៧។ ការពិតបង្ហាញថា កិច្ចសហប្រតិបត្តិការខាង សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកមានមូលដ្ឋានគ្រឹះខាងសេដ្ឋកិច្ច និងឆន្ទៈប្រជាជន ដ៏រឹងមាំ ដូច្នេះ មានចេតនា កាត់ផ្តាច់ទំនាក់ទំនងធុរកិច្ច ទៅមិនរួចទេ ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Wentao បន្តទៀតថា ក្នុងអំឡុងពេល ផែនការ ជាតិ ៥ ឆ្នាំទី ១៤ ប្រទេសចិន បាន ស្រូបទាញការនិវិយោគពទុនពីបរទេសសរុបលើសពី ៧០០ ពាន់លានដុល្លារអាមេរិក ដែលជាគោលដៅដូចការគ្រោងទុក។ ការវិនិយោគនៅប្រទេសចិន មាន កម្លាំង ទាក់ទាញខ្លាំងឡើងៗ ហើយ រចនាសម្ព័ន្ធនៃការនាំចូលទុនវិនិយោគពីបរទេស ត្រូវបានធ្វើឱ្យ ប្រសើរឡើងឥតឈប់ឈរ៕
ដោយ ៖ សិលា