ក្រុមហ៊ុនផលិតអាវុធនានា អាចយកអាវុធមកធ្វើតេស្តនៅសមរភូមិពិតក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អ៊ុយក្រែននឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតសព្វាវុធបរទេសនានាមកសាកល្បងអាវុធថ្មីៗចុងក្រោយរបស់ពួកគេនៅលើសមរភូមិមុខនៃសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ក្រុម Brave1 បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្រោមផែនការ Test in Ukraine ឬសាកល្បងនៅអ៊ុយក្រែន ក្រុមហ៊ុននានាអាចបញ្ជូនផលិតផលរបស់ពួកគេមកអ៊ុយក្រែន និងផ្តល់ការបង្ហាត់បង្រៀនប្រើប្រាស់ពួកវាតាមអនឡាញ រួចរង់ចាំកងកម្លាំងអ៊ុយក្រែន
តេស្តអាវុធទាំងនោះ ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅពួកគេវិញ។
លោក Artem Moroz ប្រធានទំនាក់ទំនងវិនិយោគរបស់ក្រុម Brave1 បានលើកឡើងថា «ការធ្វើបែបនោះអាចឱ្យយើងយល់ដឹងអំពីបច្ចេកវិទ្យាដែលមានបច្ចុប្បន្ន ហើយទន្ទឹមគ្នាវាអនុញ្ញាតឱ្យខាងក្រុមហ៊ុនយល់ច្បាស់អំពីអ្វីដែលមានប្រសិទ្ធភាពពិតប្រាកដនៅលើសមរភូមិ»។
សព្វថ្ងៃ អ៊ុយក្រែនកំពុងសង្ឃឹមលើ ឧស្សាហកម្មការពារជាតិចាប់ផ្តើមរីកដុះដាលរបស់ខ្លួន ដែលមួយផ្នែកត្រូវបានជំរុញដោយការវិនិយោគពីបរទេស ដើម្បីទប់ទល់ជាមួយរុស្ស៉ីដែលមានកម្លាំងខ្លាំងជាង។ Brave1 ត្រូវបានរដ្ឋាភិបាលអ៊ុយក្រែនបង្កើតឡើង កាលពីឆ្នាំ២០២៣ ដើម្បីបម្រើជាវេទិកាអនឡាញមួយ ដែលក្រុមហ៊ុនការពារជាតិអ៊ុយក្រែនអាចស្វែងរកការវិនិយោគ និងជាកន្លែងដែលអង្គភាពយោធាអ៊ុយក្រែនអាចបញ្ជាទិញអាវុធបាន។ បើតាមលោក Moroz ក្រុម Brave1 ក៏បានរៀបចំបញ្ជីនៃបច្ចេកវិទ្យាយោធា ដែលខ្លួនមានបំណងចង់ធ្វើតេស្តផងដែរ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print