សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខរោងចក្រ ក្នុងករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិតបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាសន្តិសុខរោងចក្រ ក្នុងករណីលួចម៉ូតូ នៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន សង្កាត់បាទីក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥នេះថា ជនសង្ស័យមានឈ្មោះ សឹង សុវណ្ណី  អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ  មុខរបរ សន្តិសុខរោងចក្រ  រស់នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ រួមនឹងវត្ថុតាងម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានបណ្ដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ មានជនសង្ស័យម្នាក់លួចម៉ូតូរបស់ខ្លួននៅចំណុចបរិវេណរោងចក្រ តំបន់មេនហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទីភ្លាម លោកអធិការនគរបាលក្រុងបានបញ្ចាអោយកម្លាំងជំនាញចុះស្រាវជ្រាវរហូតដល់ថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៥ សមត្ថកិច្ចយើងបង្ក្រាបមុខសញ្ញាឈ្មោះ សឹង សុវណ្ណី  រួមនឹងវត្ថុតាងម៉ូតូចំនួន០១គ្រឿង (ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ) ជាមធ្យោបាយធ្វើសកម្មភាព ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូគេប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលក្រុងបាវិត បានកសាងសំណុំរឿងរួមនឹងវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ ដោយសុថាន

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យមិនទាន់មានចំណាត់ការបង្ក្រាបក្រុមក្មេងទំនេីងបង្ហោះម៉ូតូក្នុងភូមិទួលពង្ររាល់យប់នោះនៅឡើយទេ

ភ្នំពេញ៖​ ស្ទេីរជារៀងរាល់យប់ទៅហេីយដែលបងប្អូនប្រជាពលរដ្ឋមិនបានដេកពួនដោយសារតែក្រុមក្មេងទំនេីងមួយក្រុមតែងតែមកអុកឡុកស្រែកឡូឡា​ជិះម៉ូតូបង្ហោះទៅវិញទៅមកបំពងសំឡេងរំខានតាំងពីក្បាលព្រលប់រហូតដល់ទៀបភ្លឺ។

ដោយសារតែបញ្ហាទាំងនេះពលរដ្ឋបានទទូចស្នេីទៅអាជ្ញាធរមានសមត្ថកិច្ចជាច្រើនលេីកច្រេីនសាមកហេីយដេីម្បីឱ្យចុះបង្ក្រាប តែហាក់មិនមានប្រសិទ្ធភាពដោយមិនឃេីញមានកម្លាំងសមត្ថកិច្ចខាងណាចុះមកបង្ក្រាបនោះទេ​ ។

តាមការលេីកឡេីងរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងឃេីញហេតុការណ៍បានប្រាប់ថា​ ក្រុមក្មេងទំនេីងទាំងនោះបាននាំគ្នាមកប្រមូលផ្តុំគ្នានៅតូបលក់ដូរមួយកន្លែង​មុខការាសរថយន្តក្រុង​ ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ជារៀងរាល់ថ្ងៃ​យប់  និងបង្កសំឡេងរំខាន​ អ្នកខ្លះកូនខ្ចី​ អ្នកខ្លះប្រពន្ធជិតគ្រប់ខែមិនបានដេកពួនដោយសារតែក្រុមក្មេងទំនើងទាំងនោះ អ្នកខ្លះក៏មិនហ៊ានបេីករកស៉ីយប់ជ្រៅដែរដោយសារតែខ្លាចក្រុមទាំងនោះ។

ជំុវិញបញ្ហានោះ ពលរដ្ឋបានរាយការណ៍ទៅលោក​ សក់​ ច័ន្ធកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យនិងលោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តែទាក់ទងមិនបាន។
ដូចនេះពលរដ្ឋសូមស្នេីទៅដល់​លោក​ ជួន​ ណារិន្ទ​ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយបង្ក្រាបក្រុមក្មេងទាំងនោះផង។

កន្លងមក​ សម្តេចធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំងរាជធានីខេត្តបង្ក្រាបទប់ស្កាត់និងមិនលេីកលែងជាដាច់ខាតចំពោះក្រុមក្មេងទំនេីងដែលកំពុងអុកឡុកនិងបំពុលសង្គម។
ចាំមេីលមើល៍ តេី​លោក​អធិការខណ្ឌពោធិ៍សែនជ័យអាចមានសមត្ថភាពក្នុងការបង្ក្រាបក្រុមក្មេងទំនេីងទាំងនេះដែរឬទេ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print