បេីករថយន្ត​​បុក​ថ្ម​គល់​ស្ពាន​​បង្កាន់​ដៃ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​រង​ការ​ខូចខាត​រថយន្ត​ យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បេីក​រថយន្ត​ម៉ាក​កាម៉ារី​ហាយ​ព្រីត​ ក្នុង​ស្ថានភាព​ស្រវឹង​ក៏ជ្រុល​ទៅ​បុក​និង​គល់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​បណ្ដាល​ឲ្យ​រថយន្ត​រងការ​ខូចខាត​យ៉ាង​ដំណំ​  ។
​    ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​១៩ខែ​កក្កដា​ឆ្នាំ​២០២៥​ចំនុច​គល់​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ ត្រេីយ​ខាង​ត្បូង​ ផ្លូវ​២៧១​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​  ។
​   តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃេីញបុរស​ម្នាក់​បេីក​រថយន្តម៉ាក​ កាម៉ារី​ហាយ​ព្រីត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BR 8683 ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ស្ថាន​ស្រវឹង​ហើយ​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏ស្រាប់​តែ​រថយន្ត​ជ្រុល​ចង្កូត​ទៅ​បុក​និង​ថ្ម​បង្កាន់​ដៃ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ​ តែ​មិន​គ្រោះថ្នាក់​ដល់​អ្នក​បេីក​បរននោះ​ទេ​ គ្រាន់តែ​ចុះ​មក​ក្នុង​ស្ថានភាព​ស្រវឹង​ ក៏គេច​ចេញ​ទៅ​បាត់​តែ​ម្ដង​  ។ ដោយ​ឡែក​ថ្ម​គល់​ស្ពាន​វិញ​អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ​  ។
​    ក្រោយ​កេីត​ហេតុ​នៅ​សល់​តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​  ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print