សមាជិករដ្ឋសភាកម្ពុជា ឆ្ងល់រឿងថៃចោទកម្ពុជា លួចដាក់មីន, មានដ្រូនស៊ើបការណ៍ និងកងកម្លាំងខ្នាប់ដី ហេតុអ្វីចោទខ្មែរលបដាក់មីន? ហើយភូមាមានអាវុធដែលទិញពីឈ្មួញថៃ ហេតុអីក៏ថៃថាគ្មានមីនរុស្សុី ?

ចែករំលែក៖

ភ្នំពេញ ៖ សមាជិករដ្ឋសភាកម្ពុជា ឆ្ងល់រឿងថៃចោទកម្ពុជា លួចដាក់មីន, មានដ្រូនស៊ើបការណ៍ និងកងកម្លាំងខ្នាប់ដី ហេតុអ្វីចោទខ្មែរលបដាក់មីន? នេះជាការលើកឡើងពីលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ។

លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឆ្ងល់មែនទែន មិនមែនឆ្ងល់នយោបាយទេ ។ គ្រាន់តែពេលយប់ងងឹត ទ័ពខ្មែរយើងចេញពីលេណដ្ឋានមិនប្រយ័ត្នក៏ត្រូវពួក sniper ថៃបាញ់សម្លាប់ ថែមពីនេះ ថៃទើបបង្អួតពីដ្រូនគ្រប់បែប ( ដ្រូនត្រួតពិនិត្យ ដ្រូនស៊ើបការណ៍ ដ្រូនប្រយុទ្ធ និង កម្ទេចមុខសញ្ញាសំខាន់ៗ ) និង កងកម្លាំងខ្នាប់ដី ហេតុអីក៏ចោទខ្មែរលបទៅដាក់មីនបាន ? ដាក់មីនច្រើនគ្រាប់មានន័យថាត្រូវប្រើកម្លាំងលើសពី ២ នាក់ ម៉េចក៏មិនដឹង ? ម្យ៉ាងទៀត អ្នកណាក៏ដឹងដែរថា កន្លងមកកងបះបោរនៅភូមាមានអាវុធដែលទិញពីឈ្មួញថៃ ហេតុអីក៏ថៃថាគ្មានមីនរុស្សុី ? ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print