កម្លាំងចម្រុះចុះបង្រ្កាបទីតាំងចំនួន០២កន្លែងនៅខណ្ឌច្បារអំពៅ និងខណ្ឌចំការមន រាជធានីភ្នំពេញ , ឃាត់ខ្លួនជនបរទេសចំនួន១៨នាក់

ចែករំលែក៖

ភ្នំពេញ៖  នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scamsចំនួន០២កន្លែង គឺទី១ នៅផ្ទះលេខ១៦ ផ្លូវC០២ (បុរីប៉េងហួត) ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី២ស្ថិតនៅផ្ទះលេខH៣៦ ស្ថិតនៅបុរីឧទ្យានបាសាក់ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ការចុះបង្រ្កាបនេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចស្រាវជ្រាវបានសង្ស័យក្រុមនេះ ប្រើប្រាស់ទីតាំងប្រទេសកម្ពុជាដើម្បី ប្រព្រឹត្តិបទល្មើសបើកបនល្បែងកាស៊ីណូតាមOnline និងបទល្មើផ្សេងៗ។

ជាលទ្ធផល នៃការចុះបង្រ្កាបទាំង២កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនបរទេសសរុបចំនួន១៨នាក់ ក្នុងនោះជនជាតិវៀតណាមចំនួន៦នាក់ ស្រ្តី០១នាក់ និងជនជាតិចិនចំនួន១២នាក់។

កុំព្យូទ័រ៦២គ្រឿង , ទូរសព្ទ ៣៣គ្រឿង , អត្តសញ្ញាណប័ណ្ណជនជាតិចិន ០៧ , លិខិតឆ្លងដែន ០៣ ក្បាល, កាតធនាគារ ១៣សន្លឹក និងនាឡិកាដៃ ចំនួន០៣ គ្រឿង។

ជនសង្ស័យ  និងវត្ថុតាងទាំងអស់បានបញ្ជូន ស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីផ្លូវច្បាប់។

សូមបញ្ជាក់ថា សមត្ថកិច្ចនឹងចាត់វិធានការ តាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print