អភិបាល​ខេត្ត​កំពង់​ចាម៖​ ស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាក្នុងយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម សម្រាប់ឆមាសទី១ និងទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ស្ថិតនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។ កិច្ចប្រជុំមាន ការអញ្ជើញចូលរួមពីសំណាក់ លោក ជា សំណាង អនុប្រធានទី១ លោក​ លោកស្រីជាអនុប្រធានក្រុមការងារ និងសមាជិកសមាជិកា ចូលរួមយ៉ាងច្រើនកុះករ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ប្រធានគណៈកម្មាធិការបក្សក្រុង, លោក អ៊ុន ចាន់ដា បានថ្លែងការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សទាំងអស់ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

លោកប្រធានបន្តថា ក្នុងនាមជាមន្ត្រីបម្រើឲ្យគណបក្ស ត្រូវបន្តរួបរួមគ្នាថែរក្សា ការពារឲ្យបាននូវសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។  ហើយសន្តិភាពនេះហើយដែលបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទទួលបាននូវការជួបជុំក្រុមគ្រួសារ សំបូរសប្បាយ ប្រកបដោយសុភមង្គល។ ការងារដែលមន្ត្រីយើងត្រូវជំរុញការអនុវត្តបន្ត គឺការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ ពោលគឺអនុវត្តកត្តាទាំងនេះឲ្យមានប្រសិទ្ធភាព នោះសុខសន្តិភាព និងមានភាពរឹងមាំយូរអង្វែង។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ សូមបន្តសាងនូវអំពើល្អជាមួយប្រជាពលរដ្ឋ រួមនឹងការកសាងសមិទ្ធផលថ្មីៗបន្ថែម ក្នុងមូលដ្ឋានដែលទទួលខុសត្រូវ ដើម្បីទទួលបានការគាំទ្រ និងជំនឿរចិត្តបន្ថែមទៀតពីប្រជាពលរដ្ឋយើង។

ក្នុងនោះ លោកប្រធាន ក៏បានស្នើឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់ និងលុបបំបាត់ អំពើអាណាចារ្យ, ក្មេងទំនេីង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេស ត្រូវរួមគ្នា ក្នុងយុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់អនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន និងយោងតាមកាណែនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print