ស្តេចប្រដាល់របស់ប្រទេសហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់ជើងឯក WBC welterweight ពីកីឡាករ Mario Barrios នៅ Las Vegasបានឡើយ។
កីឡាករBarrios វ័យ 30 ឆ្នាំបានរក្សាខ្សែក្រវាត់របស់គាត់ បើទោះបីជា Pacquiaoដែលមានវ័យ46ឆ្នាំ បានគ្រប់គ្រងលើការប្រកួតជាច្រើនទឹកដោយ Pacquiao ត្រលប់មកសង្វៀនវិញបន្ទាប់ពីការចូលនិវត្តន៍រយៈពេល 4 ឆ្នាំ។
Barrios ត្រូវបានផ្តល់ពិន្ទុដល់ការប្រកួត 115-113 ដោយចៅក្រមម្នាក់ និងចៅក្រមផ្សេងទៀតបានពិន្ទុ 114-114 ។
លទ្ធផលបានទាក់ទាញប្រតិកម្មមិនតិចតិចអ្នកទស្សនានៅសង្វៀន MGM Grand Garden Arena ដែលបានស្រែកគាំទ្រលើ Pacquiao អំឡុងការប្រកួតដ៏ស្វិតស្វាញនោះ។
Pacquiao បាននិយាយបន្ទាប់ពីការប្រកួតថា៖ «ខ្ញុំគិតថាខ្ញុំឈ្នះការប្រកួត។ ខ្ញុំមានន័យថា វាជាការប្រកួតដ៏ប្រកៀកមួយ។ គូប្រកួតរបស់ខ្ញុំមានភាពស្វិតស្វាញ ប៉ុន្តែវាជាការប្រកួតដ៏អស្ចារ្យ។ ខ្ញុំបានព្យាយាមរកវិធីដើម្បីបញ្ចប់ការប្រកួត ប៉ុន្តែគូប្រកួតរបស់ខ្ញុំស្វិតស្វាញខ្លាំងណាស់។ គាត់បានប្រើកណ្តកណ្តាប់ច្រើននិងការការពារ ដូច្នេះវាពិបាកណាស់»។
ទន្ទឹមនឹងនោះ Barrios មានអារម្មណ៍ថាគាត់ធ្វើបានប្រឹងគ្រប់គ្រាន់ដើម្បីសមនឹងទទួលបានលទ្ធផលស្មើ។
Barrios បាននិយាយថា “វាជាកិត្តិយសណាស់ដែលបានឡើងលើសង្វៀនវាយជាមួយគាត់ ដែលជាអ្នកដែលមានបទពិសោធន៍ច្រើនដែលបានសំរេចបានច្រើនក្នុងកីឡានេះ។ យើងទុកអ្វីៗទាំងអស់នៅលើសង្វៀន គ្មានអ្វីក្រៅពីការស្រលាញ់ និងការគោរព”។ Barrios ក៏បានសារភាពថា គាត់បានស្ញប់ស្ញែងនឹងថាមពលបម្រុង និងកម្លាំងដ៏អស្ចារ្យរបស់ Pacquiao។