រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ÷រឿង ស្រមោចដំរីជួយគ្នាទៅវិញទៅមក

ចែករំលែក៖

ក្រោយពេលដំរី និងស្រមោចបានសុំរាប់អានគ្នាជាសម្លាញ់រួចមក ថ្ងៃមួយស្រមោចមួយសំបុកធំត្រូវទឹកជន់លិចលង់សំបុកធ្វើឲ្យស្រមោចខ្វះជម្រក និងត្រូវលង់ទឹកបណ្ដាលឲ្យក្លាយជាចំណាយត្រី។ ពេលឃើញដូច្នោះ ដំរីដែលកំពុងរកស៊ីនៅក្បែរនោះ ក៏បោះមែកឈើឱ្យស្រមោចទុំហើយស្រង់យកមកលើគោកដើម្បីសង្គ្រោះជីវិត។ ក្រោយរស់រានមានជីវិត ស្រមោចបានថ្លែងអំណរគុណដល់ដំរីដែលបានជួយយកអាសារដ៏ក្រុមខ្លួនហើយសន្យាថាបើដំរីមានគ្រោះអាសន្នអ្វីមួយ ពួកគេនឹងជួយឲ្យអស់ពីសមត្ថភាព។

ថ្ងៃមួយ មានព្រានព្រៃម្នាក់ កំពុងលើកកាំភ្លើងបាញ់សំដៅដំរី។ ក្រុមស្រមោចឃើញដូច្នោះ ក៏នាំគ្នាខាំជើងព្រានព្រៃធ្វើឲ្យឈឺផ្សាហើយព្រានព្រៃក៏ភ្លាត់កៃបាញ់មិនត្រូវ ដំរីនោះក៏រត់គេចខ្លួនដោយសុវត្ថិភាព៕ ហុក បួន
គំនិតគួរពិចារណា÷ ជួយគ្នាទៅវិញទៅមក កុំគិតធំតូច ធ្វើឲ្យទទួលជ័យជម្នះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print