រថយន្ដកាមរីបាឡែនត្រូវបានប្រជាពលរដ្ឋគប់បែកកព្ចាក់ ខណៈដែលបុករថយន្ដព្រុសហើយព្យាយាមបើករត់ ផ្អើលដល់សមត្ថកិច្ចចុះឃាត់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដកាមរីបាឡែនមួយគ្រឿង បើកបុករថយន្ដព្រុសនៅត្រង់ចំណុចផ្លូវបំបែកជាបួនចំពីចំហៀង បណ្ដាលអោយខ្ទាតទៅបុកបង្គោលថ្មស្លាកសញ្ញារងការខូចខាត ចំណែករថយន្ដបង្កបានបើករត់គេចត្រូវប្រជាពលរដ្ឋដេញគប់បែកកញ្ចក់ ផ្អើលដល់សមត្ថកិច្ចប៉ុស្ដិ៍ឃាត់បានអោយត្រឡប់មកដោះស្រាយនៅកន្លែងកើតហេតុវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៣ និង០០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពអោយដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាកកាមរីបាឡែនពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 2BZ- 8428 បើកដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចផ្លូវបែកជាបួន ក៏ស្រាប់តែមានរថយន្ដម៉ាកតូយូ៉តាព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BS- 5764 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ពាក់កណ្ដាលផ្លូវក៏ត្រូវរថយន្ដកាមរីបាឡែនបុកចំពីំចំហៀងទ្វាររថយន្ដផ្នែកខាងស្ដាំខ្ទាតទៅបុកបង្គោលថ្មស្លាកសញ្ញារងការខូចខាតបែកធុងទឹករថយន្ត ។ ចំណែករថយន្ដបង្ករងការខូចខាតផ្នែកខាងមុខ តែមិនព្រមចុះមកដោះស្រាយទេ ព្យាយាមបើករត់គេចរហូតដល់ជិតស្ពានជ្រោយចង្វា ក៏ត្រូវប្រជាពលរដ្ឋដេញតាមយកដុំថ្មគប់បែកកញ្ចក់ខាងក្រោយ ផ្អើលដល់សមត្ថកិច្ច
ប៉ុស្ដិ៍ស្រះចកចុះឃាត់រថយន្ដបង្កឱ្យត្រឡប់ទៅកន្លែងកើតហេតុដោះស្រាយវិញ ។

ដោយឡែកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក៏បង្កអោយខូចខាតបង្គោលថ្មស្លាកសញ្ញាផងដែរ ។

...

បន្ទាប់មក សមត្ថកិច្ចបានអោយភាគីទាំងពីរសម្រួលគ្នាក្នុងរយៈពេលយ៉ាងយូរ តែដោយសារតែនិយាយគ្នាមិនត្រូវ ក៏សមត្ថកិច្ចបានទាក់ទងទៅមន្រ្ដីជំនាញចរាចរណ៍មកធ្វើការវាស់វែង យករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print