អន្តរជាតិ ៖ អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥នេះ សហគ្រាសវិនិយោគបរទេសថ្មីចំនួន ៣០០១៤ សហគ្រាសត្រូវបានបង្កើតឡើងនៅប្រទេសចិន ដែលកើនឡើង ១១,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសមានចំនួនជាង ០,៤ ទ្រីលានយាន់ប្រាក់ចិន។
បើមើលតាមទិន្នន័យអំពីឧស្សាហកម្ម ការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសក្នុងឧស្សាហកម្មផលិតកម្មមានចំនួនជាង ០,១ ទ្រីលានយាន់ប្រាក់ចិន ហើយការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសក្នុងឧស្សាហកម្មសេវាកម្មគឺជាង ០,៣ ទ្រីលានយាន់ប្រាក់ចិន។ ការប្រើប្រាស់ជាក់ស្តែងនៃដើមទុនបរទេសក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មានចំនួនជាង ០,១២ ទ្រីលានយាន់ប្រាក់ចិន ដែលក្នុងនោះការប្រើប្រាស់ដើមទុនបរទេសក្នុងសេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការផលិតឱសថគីមី ការផលិតឧបករណ៍អាកាសចរណ៍និងអវកាស និងបរិក្ខារពេទ្យបានកើនឡើង ១២៧,១%, ៥៣%, ៣៦,២% និង ១៧,៧% រៀងគ្នា។
បើមើលតាមទិន្នន័យអំពីប្រភព ការវិនិយោគជាក់ស្តែងនៅក្នុងប្រទេសចិនដោយតំបន់អាស៊ានកើនឡើង ៨,៨% ហើយការវិនិយោគជាក់ស្តែងនៅក្នុងប្រទេសចិនដោយប្រទេសស្វ៊ីស ជប៉ុន អង់គ្លេស អាល្លឺម៉ង់ និងកូរ៉េខាងត្បូង បានកើនឡើង ៦៨,៦%, ៥៩%, ៣៧,៦%, ៦,៣% និង ២,៧% រៀងគ្នា៕
ប្រភព ៖ «CCFR China state-controlled media »