លោករដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍ទំនេីបស្វាយចន្ទីភ្នំគូលែន នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ និងគណៈប្រតិភូអមដំណេីរ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍ទំនេីបស្វាយចន្ទីភ្នំគូលែន នៅឃុំខ្នងភ្នំ ស្រុកស្វាយលេី ខេត្តសៀមរាប។

បេីតាមលោករដ្ឋមន្រ្តីថា ការប្រេីប្រាស់ពូជប្រពៃណីក៏មានលក្ខណៈពិសេសដាច់ដោយឡែកផងដែរ ដែលជាប្រភេទស្វាយចន្ទីមិនប្រេីប្រាស់ជីគីមី អាចកែច្នៃលក់ចេញឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅនឹងទីតាំង  អាចទទួលបានប្រាក់ចំណូលនិងតម្លៃបន្ថែមកម្រិតខ្ពស់។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំដល់សហគមន៍ ពិនិត្យលទ្ធភាពក្នុងការចិញ្ចឹមមាន់ស្រែ និងជ្រូកគូលែន ដែលមានតម្រូវការទីផ្សារល្អ សម្រាប់ជាប្រភពចំណូលមួយបន្ថែមទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print