អភិបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ និងធ្វេីការកំណត់ផ្ទៃអាងទឹក ទន្លេ ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វេីការកំណត់ផ្ទៃអាងទឹក ទន្លេ ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងពិនិត្យលទ្ធភាពស្តារប្រភពទឹកឡើងវិញ ដេីម្បីទុកជាផលប្រយោជន៍សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងប្រេីប្រាស់ឱ្យបានគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។

អញ្ជេីញចូលរួមអមដំណើរលោក អភិបាលខេត្តក្នុងឱកាសនោះដែររួមមានលោកអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន មួយចំនួនទៀត។

លោកអភិបាលខេត្ត បានលេីកឡេីងថា តាមការចុះសង្កេតពិនិត្យស្ថានភាព ប្រឡាយ បឹង និងព្រែកធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាពេលកន្លង​ ក៏ដូចជាថ្ងៃនេះ​ បានពិនិត្យឃើញថា ប្រឡាយ បឹង និងព្រែកធម្មជាតិមួយចំនួន មានសភាពរាក់ មិនអាចធ្វើជាអាងស្តុកទឹក សម្រាប់ប្រើប្រាស់ទាំងនៅរដូវប្រាំង និងរដូវវស្សា ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជាកសិករ តែងតែមានការខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ពុំអាចធ្វើការបង្កបង្កើនផលស្រូវ បានច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

...

លោកបានបន្ថែមថា ដោយមើលឃើញពីភាពចាំបាច់ ដើម្បីធានានិរន្តរ៍ភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ សម្រាប់បម្រើឲ្យការស្រោចស្រពទាំងរដូវប្រាំង និងរដូវវស្សា ជាពិសេសដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តនូវគោលនយោបាយធារាសាស្ត្រ និងការបង្កើនផលិតភាពនៃការបង្កបង្កើនផលរបស់ប្រជាកសិករ គាំទ្រដល់ផែនការសកម្មភាពដែល មានកំណត់ក្នុងគោលនយោបាយជំរុញផលិតកម្មស្រូវ ក្នុងនាមរដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងប្រឡាយ បឹង និងព្រែកធម្មជាតិក្នុង ភូមិសាស្ត្រខេត្ត ដែលមានសភាពរាក់ ដើម្បីជីកស្តារឡើងវិញ ឲ្យជ្រៅជាងមុន តាមលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាឲ្យប្រឡាយ បឹង និងព្រែកធម្មជាតិទាំងនោះ ក្លាយទៅជាអាងស្តុកសម្រាប់រក្សាទឹកទុក ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបម្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ជាដេីម។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print