ខេត្តឧត្ដរមានជ័យ៖ ប្រាសាទតាក្របី៖ ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” នាព្រឹកថ្ងៃអាទិត្យ ទី ២០ខែកក្កដា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានសម្រុកមកទស្សនាប្រាសាទតាក្របីខេត្តឧត្តរមានជ័យ។
សូមជម្រាបថា ចលនានេះបានក្លាយជាអនុស្សាវរីយ៍ជាតិនិយមដ៏ពិសេសមួយ ដែលបញ្ជាក់ថា “ដីខ្មែរគឺជាសម្បត្តិរបស់ខ្មែរ” និងជាការច្រានចោលឱ្យអស់ចំពោះគំនិតបំពានលើអធិបតេយ្យភាពនៃជាតិខ្មែរ។
ក្នុងដំណេីរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅប្រាសាទតាក្របីរបស់កម្ពុជា ដើម្បីសិក្សាឈ្វែងយល់ និងមកលើកទឹកចិត្តកងទ័ពជួរមុខដែលកំពុងការពារបូរណភាពទឹកដី។ ពេលមកដល់ប្រាសាទបងប្អូនប្រជាពលរដ្ឋ មានទឹកមុខសប្បាយរីករាយ និងមានការស្វាគមន៍រាក់ទាក់ពីកងទ័ពជួរមុខកម្ពុជាផងដែរ៕ដោយ៖តារា
...