ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” មានបងប្អូនប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ បាននាំគ្នាមកកម្សាន្តនៅប្រាសាទតាក្របីរបស់កម្ពុជា

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ​៖​ ប្រាសាទតាក្របី៖ ក្នុងស្មារតីជាតិនិយម“ដីខ្មែរ គឺជាសម្បត្តិខ្មែរ!” នាព្រឹកថ្ងៃអាទិត្យ ទី ២០ខែកក្កដា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានសម្រុកមកទស្សនាប្រាសាទតាក្របីខេត្តឧត្តរមានជ័យ។

សូមជម្រាបថា​ ចលនានេះបានក្លាយជាអនុស្សាវរីយ៍ជាតិនិយមដ៏ពិសេសមួយ ដែលបញ្ជាក់ថា “ដីខ្មែរគឺជាសម្បត្តិរបស់ខ្មែរ” និងជាការច្រានចោលឱ្យអស់ចំពោះគំនិតបំពានលើអធិបតេយ្យភាពនៃជាតិខ្មែរ។

ក្នុងដំណេីរកម្សាន្តរបស់​បងប្អូន​ប្រជាពលរដ្ឋ​នៅប្រាសាទតាក្របីរបស់កម្ពុជា ដើម្បីសិក្សាឈ្វែងយល់ និងមកលើកទឹកចិត្តកងទ័ពជួរមុខដែលកំពុងការពារ​បូរណភាពទឹកដី។ ពេលមកដល់ប្រាសាទបងប្អូនប្រជាពលរដ្ឋ មានទឹកមុខសប្បាយរីករាយ និងមានការស្វាគមន៍រាក់ទាក់ពីកងទ័ពជួរមុខកម្ពុជាផងដែរ៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print